ថ្មីៗនេះតារាសម្តែងស្រី និងជាអ្នកជំនួញវ័យក្មេងលើបណ្តាញសង្គមអនឡាញ បេនី យ៉ាំង បានបង្ហាញប្រាប់ឲ្យមហាជនដោយពុំលាក់លៀមថានាងបានទៅធ្វើច្រមុះសារជាថ្មីនៅឯប្រទេសកូរ៉េ ដោយតម្រូវឲ្យមានការវះកាត់ និងពិនិត្យយ៉ាងដិតដល់ជាច្រើនដំណាក់កាល។ ក្រោយវះកាត់ខ្ទង់ច្រមុះថ្មីម្តងទៀតនេះ គេសង្កេតឃើញថាតារាស្រីរូបនេះ គឺពុំទាន់បានជាសះស្បើយនៅឡើយទេ ដោយសម្រស់ផ្ទៃមុខរបស់នាងហាក់កាន់តែដុនដាបទៅៗ។

យ៉ាងណាមិញបើទោះបីជាសម្រស់ផ្ទៃមុខហាក់ខុសប្លែកខ្លាំងបើប្រៀបធៀបនឹងពីមុនក្តី បេនី យ៉ាំង ហាក់នៅតែជានារីរឹងមាំហ៊ាន Lives វីដេអូបង្ហាញមហាជនដោយគ្មានក្តីលាក់បាំង ឬខ្មាសបន្តិចនោះឡើយ។ ចង់ដឹងថានាងនិយាយអ្វីខ្លះ និងផលលំបាកយ៉ាងណានោះកំឡុងពេលវះកាត់ សូមទស្សនាវីដេអូខាងក្រោមនេះ៖