ក្រុមរាំ OMG ដែលមានសមាជិកទាំងអស់១០នាក់បានតំណាងឲ្យកម្ពុជាជាលើកដំបូង ចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ K-pop World Festival ដោយមានការចូលរួមចំនួន ១២ក្រុម មកពីជុំវិញពិភពលោក។ ព្រឹត្តិការណ៍K-pop World Festival បានប្រព្រឹត្តទៅកាលពីរាត្រីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ នៅខេត្ត Changwon សាធារណរដ្ឋកូរ៉េ។

ដោយក្រុមរាំ OMG បានបង្ហាញក្បាច់រាំ cover បទចម្រៀងចំនួន៣បទ មាន Fancy, love shoot និង Fire ។ យា៉ងណាមិញក្រោយពីការសម្តែងទាំង១៣ប្រទេសរួចមក ការប្រកាសលទ្ធផលនឹងប្រកាសនៅខែវិច្ឆិកា ហើយ OMG ក៏បានបង្ហាញអារម្មណ៍រំភើបមោទកភាពជាពន់ពេកក្នុងការតំណាងកម្ពុជាចូលរួមប្រកួតបង្ហាញទង់ជាតិខ្មែរនៅលើឆាកអន្តរជាតិ ដោយបានសរសេររៀបរាប់នៅលើហ្វេសប៊ុកយ៉ាងដូច្នេះថា៖ “ដឹងទេ ថាមកជាន់លេីឆាកអន្តរជាតិតំណាងប្រទេសកម្ពុជា ជាកិត្តិយសដ៏ធំបំផុតសំរាប់ OMG ទោះយ៉ាងណា ពួកយេីងបានធ្វេីអោយគេគ្រប់គ្នាទទួលស្គាល់ និងអោយតម្លៃដល់ប្រទេសយេីង ទោះជាផ្នែកមួយតូចដែលអាចធ្វេីបានសំរាប់ជាតិក៏ដោយ តែពួកយេីងបានខិតខំអស់ពីលទ្ធភាពហេីយ អរគុណណាស់ អ្នកគាំទ្រទាំងអស់ ទាំងក្រុមគ្រួសា មិត្តភក្ភិ and Eleven”៕ តោះមកទស្សនាវីដេអូសម្តែងនៅខាងក្រោមនេះ៖