កាលពីពេលថ្មីៗនេះ G-dragon បានបង្ហាញខ្លួនជាលើកដំបូងបន្ទាប់ពីជិតបញ្ចប់កាតព្វកិច្ចក្នុងជួរទាហាន។ ដោយកាលពីរាត្រីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ បងស្រីរបស់G-Dragon ឈ្មោះ Dami Kwon បានរៀបការជាមួយតារាសម្តែង Kim Min Joon ហើយរូបថតរបស់ G-Dragon ដែលចូលរួមក្នុងពិធីមង្គលការត្រូវបានចែកចាយលើបណ្តាញសង្គម។

ដោយរូបថតដែលបានចែកចាយពេញបណ្តាញសង្គម បង្ហាញនូវមុខមាត់ដ៏ស្រស់សង្ហារបស់ G-dragon ដែលស្ថិតនៅក្នុងអាវធំ កាន់កែវស្រាក្រហម ហើយវីដេអូដែលមានការចែករំលែកច្រើនបំផុតនោះគឺ នៅពេលដែល G-dragon កំពុងឈរនិយាយជាមួយនឹងដៃគូមុខជំនួយរបស់បងស្រីលោក។ សូមបញ្ជាក់ផងដែលថា G-dragon ជាតារា K-Pop មានឥទ្ធិពលបំផុតនៅកូរ៉េខាងត្បូងដោយទោះបីជាលោកស្ថិតនៅក្នុងការហ្វឹកហាត់ទាហានរយៈពេល២ឆ្នាំយ៉ាងណាក្តី ក៏លោកនៅតែរកចំណូលបានជាង១លានដុល្លារអាមេរិក ។ G-Dragon ប្រធានក្រុម BigBang នឹងបញ្ចប់ភារកិច្ចរបស់ខ្លួនក្នុងជួរទាហានក្នុងខែវិច្ឆិកាឆ្នាំ២០១៩ ខាងមុខនេះ៕