ជប៉ុននឹងត្រូវរងការបោកបក់ដោយព្យុះទីហ្វុងទី១៩ ដែលគេអះអាងថាជាព្យុះដែលកាចសាហាវបំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររបស់ជប៉ុនឡើយ។ មុននេះបន្តិចដែរ ស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសជប៉ុនផ្ទាល់ក៏បានប្រកាសនូវព័ត៌មានសំខាន់ព័ត៌មានបន្ថែមអំពីព្យុះទី១៩។ ខ្លឹមសារនៃសេចក្តីជូនដំណឹងនេះមានដូចតទៅ៖

” អាជ្ញាធរជប៉ុនបានដាក់ការណែនាំអោយប្រជាជន១,៨លាននាក់នៅក្នុងខេត្ត Shizuoma, Tokyo, Gunna, Chiba, Saitama, Kanagawa, Yamanashi, Mie និងបញ្ជាអោយមនុស្សរាប់ពាន់នាក់ ធ្វើការជម្លៀសទៅតំបន់សុវត្ថិភាព។ យ៉ាងណាក្តី កម្រិតអាសន្ននៅត្រឹមកម្រិត៤/៥ នៅឡើយ។ សូមអនុវត្តតាមការណែនាំរបស់អាជ្ញាធរ​ ក្នុងករណីអាសន្ន។ សូមចូលមេីលព័ត៌មានអំពីកម្រិតអាសន្ននៅតំបន់របស់លោកអ្នកផ្ទាល់តាមរយៈវេបសាយ ៖ https://www.jma.go.jp/en/warn/index.html ។ ជាថ្មីម្តងទៀត សូមមេត្តាជូនដំណឹងមកស្ថានទូតជាបន្ទាន់តាមរយ:ហ្វេសប៊ូកផេករបស់ស្ថានទូត ឬទូរស័ព្ទលេខ08046899374, និង08034597889 ក្នុងករណីអាសន្ន។ សូមអរគុណទុកជាមុនចំពោះការសហការ និងសូមជូនពរអោយបងប្អូនខ្មែរដែលរស់នៅជប៉ុន និងប្រជាជនជប៉ុនទាំងអស់ជួបប្រទះតែសំណាងល្អ និងមានសុខសុវត្ថិភាព”៕