ប្រិយមិត្តច្បាស់ជាជ្រាបរួចមកហើយថាព្រឹទ្ធាចារ្យកីឡា អ៊ំ សួន ជាម្ចាស់ពានរង្វាន់អ្នកគាំទ្រកីឡាបាល់ទាត់សកម្ម ដែលទទួលរង្វាន់ពីគណៈកម្មការប្រកួតបាល់ទាត់ជាតិហៅកាត់ CNCC។ យ៉ាងណាមិញនៅថ្ងៃនេះព្រឹទ្ធាចារ្យកីឡា អ៊ំ សួន ចូលវះកាត់នៅមន្ទីរពេទ្យកាល់ម៉ែត ជាហេតុធ្វើឲ្យមហាជនជាច្រើនបានធ្វើការជូនពរឲ្យលោកតាឆាប់ជាសះស្បើយ និងបានមកទស្សនាការប្រកួតបាល់ទាត់ដែលនឹងមានជាបន្តបន្ទាប់។

យោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុក ពូឈីវ ពុំបានជម្រាបថាលោកតាមានជម្ងឺអ្វីនោះទេ ដោយបានសរសេរប្រកាសយ៉ាងដូច្នេះថា៖ “សូមវត្ថុសក្កិសិទ្ធិទាំងឡាយតាមថែរក្សាលោកតាផង ថ្ងៃនេះព្រឹទ្ធាចារ្យកីឡា តាសួន ចូលវះកាត់នៅមន្ទីរពេទ្យកាល់ម៉ែត។ ខ្ញុំបាទ និងក្រុមកងទ័ពអង្គរនឹងទៅសួរសុខទុក្ខលោកតាឆាប់ៗនេះ”៕