ថ្មីៗនេះមានយុវតីមួយរូបបានបង្ហាញនូវស្នាដៃគំនូរដែលគូរជាឈុតតំណាងជាតិឈុតបែបបុរាណ ដោយយកតាមក្រដាសប្រាក់រៀល មានដូចជា ៥០០រៀល ១០០០រៀល ២០០០រៀល ៥០០០រៀល និង១០០០០រៀល។ ដោយឈុតនីមួយៗបានគូរឲ្យស្រស់ស្អាត មានរចនាបទខុសៗគ្នាទៅតាមប្រភេទក្រដាសប្រាក់ ហើយត្រូវបានទទួលការកោតសរសើរយ៉ាងខ្លាំងពីសំណាក់មហាជននៅលើបណ្តាញសង្គម។

ដោយយុវតីដែលបានគូរតាមក្រដាសប្រាក់នេះមានគណនីហ្វេសប៊ុកឈ្មោះ Nou Putheavy បានបង្ហោះរូបភាពស្នាដៃរបស់ខ្លួនព្រមទាំងសរសេររៀបរាប់ថា៖ “នេះជារូបពេញរបស់ម៉ូតដែលខ្ញុំយកក្រដាសប្រាក់រៀលមកច្នៃ។ រូបនេះមានសំណាងបានក្លាយជាឈុតសំលៀកបំពាក់ពិតឬអត់គឺអាស្រ័យលើអ្នកទាំងអស់គ្នាហើយ។ លើកស្ទួយក្រដាស់ប្រាក់រៀលតាមលទ្ធភាពដែលអាចធ្វើបាន​។ បើស្រលាញ់សូមជួយចែករំលែកបន្តផងអរគុណទុកមុន”៕ ប្រភព៖  Nou Putheavy