យើងសង្កេតឃើញករណីចោរកម្មតែងតែកើតមានជាញឹកញាប់ ជាពិសេសឆក់ ប្លន់ និងគាស់លួចយកទ្រព្យសម្បត្តិ ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋជាច្រើនមានការព្រួយបារម្ភជាខ្លាំងពីទ្រព្យសម្បត្តិរបស់ពួកគាត់។យ៉ាងណាមិញថ្មីៗនេះក៏មានករណីមួយដោយមានចោរស្រីចូលក្នុងផ្ទះមួយកន្លែង ដោយចោរស្រីនោះដើរអង្កេតមើលនៅមុខបន្ទប់នីមួយៗដើម្បីលួចរបស់មានតម្លៃ និងទ្រព្យសម្បត្តិផ្សេងៗ។ យោងតាមវីដេអូដែលបានបង្ហោះ ចោរស្រីរូបនោះបានលួចស្បែកជើងល្អៗជាច្រើនគូ បន្ទាប់ពីធ្វើសកម្មភាពរួចក៏មានគ្នីគ្នាម្នាក់ទៀតនៅរង់ចាំនៅខាងក្រៅ ដោយចោរស្រីនោះបានធ្វើដំណើររួមជាមួយ ចាកចេញដោយសុវត្ថិភាព។

ដោយគណនីហ្វេសប៊ុកឈ្មោះ NiRot Ly បានបង្ហោះវីដេអូ ព្រមទាំងសារព្រមានយ៉ាងដូច្នេះថា៖ “ជូនបងប្អូនអ្នករស់នៅក្រុងប៉ោយប៉ែតតាមបន្ទប់ជួល មេត្តាមានការប្រុងប្រយ័ត្នទុកដាក់របស់របរអោយបានត្រឹមត្រូវ ជៀសវាងត្រូវចោរលួចរបស់របរដូចក្នុងរូបភាព នៅបន្ទប់ជួលជិតសាលាមនោរម្យ ចោរស្រីជិះម៉ូតូចូលលួចយ៉ាងរំភើយ”៕ សូមទស្សនាវីដេអូនូវសកម្មភាពចោរស្រីនៅខាងក្រោមនេះ៖

ប្រភព៖ NiRot Ly