ប្រិយមិត្តនៅលើបណ្តាញសង្គមច្បាស់ជាស្គាល់នូវតារាហ្វេសប៊ុក ម៉ូនីកា ហៅ Kaka Kh Australia ដែលតែងតែធ្វើការបង្ហោះវីដេអូឬធ្វើការ live បញ្ចេញមតិទាក់ទងរឿងរ៉ាវនៅក្នុងសង្គម។ យ៉ាងណាមិញនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩នេះ Kaka Kh និងស្វាមី បានរៀបអាពាហ៍ពិពាហ៍តាមប្រពៃណី ចុះលិខិតអេតាស៊ីវិលតាមច្បាប់ហើយ។ ដោយ KaKa Kh បានរៀបអាពាហ៍ពិពាហ៍បែបសាមញ្ញា មានការចូលរួមដោយបងប្អូន មិត្តភក្តិ ជិតស្និទ្ធ ហើយអ្វីដែលសំខាន់អាពាហ៍ពិពាហ៍នេះ Kaka Khមិនភ្លេចគ្រងឈុតជាទំនៀមទំលាប់ប្រពៃណីខ្មែរឡើយ ទោះនៅឆ្ងាយពីមាតុភូមិប៉ុណ្ណាក៏ដោយ។

ដោយ Kaka Kh បានសរសេរសារយ៉ាងខ្លីថា៖ “Finally we are now Officially Husband & Wife ចាប់ពីថ្ងៃនេះទៅយើងជាប្ដីប្រពន្ធស្របច្បាប់ហើយ” ក្រោយពីបានបង្ហោះរូបភាព និងប្រកាសជាផ្លូវការបែបនេះមានអ្នកគាំទ្រអ្នកនាងជាច្រើនបានធ្វើការអបអរសាទរដល់ស្វាមីភរិយាមួយគូនេះផងដែរ៕