កាលពីព្រឹកមិញនេះ កីឡាករប្រដាល់ ឡុង សុភី បានបង្ហោះក្នុងហ្វេសបុកថា កាលពី១៥ឆ្នាំមុនខំប្រឹងប្រកួតឈ្នះលេខ១បានប្រាក់រង្វាន់៣០ម៉ឺន ដល់ឥលូវប្រកួតឈ្នះលេខ១ទៀតនៅតែបាន៣០ម៉ឺនដដែល។ ស្រាប់តែលោកផែង វណ្ណៈបានស៊ែរវេបសាយខ្មែរណូត និងបានបញ្ចេញថា៖ “អញ្ចឹង​ហេីយ​បានកីឡាករខ្លះទៅរត់ម៉ូតូឌុបនោះ”។

ប្រសិនបើអ្នកជាអ្នកស្រលាញ់ និងចូលចិត្តវិស័យកីឡាប្រដាល់នោះ អ្នកប្រាកដជាស្គាល់ កីឡាករជើងចាស់ ឡុង សុភី ដែលមានរហ័សនាមថា ​អ្នក​លេង​ជង្គង់​ មិនខាន។ កីឡាករ ឡុង សុភី មានបទពិសោធន៍ប្រកួតឈ្នះបានខ្សែក្រវ៉ាត់ជាច្រើននៅក្នុងស្រុកខ្មែរ ហើយក៏ធ្លាប់ឆ្លងកាត់ការប្រកួតជាមួយកីឡាករបរទេសមិនតិចដែរ។ ប៉ុន្តែនាពេលថ្មីៗនេះ បានបង្ហោះសារហួសចិត្តមួយនៅលើបណ្តាញសង្គម ដែលនិយាយអំពីប្រាក់រង្វាន់ ដែលខ្លួនទទួលបាន។

កីឡាករ​ ឡុង សុភី បានឲ្យដឹងថា “ឆ្នាំនេះខ្ញុំបានលេខ១ដូចឆ្នាំមុន នៅតែលុយ៣០ម៉ឺនការខ្ញុំប្រកួត១៥ឆ្នាំមុន ក៏លេខ១បាន៣០ម៉ឺន តែ១៥ឆ្នាំនេះក៏៣០ម៉ឺនខ្ញុំខំហើយបានលេខ១ហើយ អរគុណច្រើនណាស់បងប្អូន”។ មហាជនហាក់សម្តែងការអាណិតអាសូរដល់កីឡាករ ឡុង សុភី ដែលខិតខំប្រឹងប្រែងហ្វឹកហាត់ និងប្រកួតឈ្នះបានជ័យលាភីលេខ១ ប៉ុន្តែបែរទទួលបានប្រាក់រង្វាន់បែបនេះទៅវិញ៕