នាយក្រូច ខឹងក្រុមហ៊ុនស្មាត ដាក់លុយ៤ថ្ងៃ ហូបលុយអស់ជិត ២០ដុល្លារ តេទៅសួរក្រុមហ៊ុន “បុគ្គលិកឆ្លើយថា គាត់បានតែឆែកអោយទេ អត់ដឹងខាងណាអ្នកកាត់”
សិល្បៈ October 12, 2019 បក្សីចាំក្រុង

ថ្មីៗនេះនាយក្រូចបានបង្ហោះនៅលើហ្វេសបុករបស់គាត់ពាក់ព័ន្ធ នឹងក្រុមហ៊ុនស្មាត ដែលបានកាត់លុយទូរស័ព្ទរបស់គាត់អស់ជិត ២០$ ហើយពេលគាត់ Call សួរ ស្រាប់តែបុគ្គលិកថា គាត់បានតែឆែកអោយទេ អត់ដឹងខាងណាអ្នកកាត់។ គាត់បានរៀបរាប់លើហ្វេសបុកគាត់ដោយ សរសេរ Caption ថា៖ “ខឹងក្រុមហ៊ុនស្មាតណាស់ដាក់លុយ៤ថ្ងៃអស់ជិត២០ដុល្លា ដល់យើងខលសួរបែរជាថាគាត់អត់ដឹង គាត់បានតែឆែកអោយទេ អត់ដឹងខាងណាអ្នកកាត់ ចប់បាត់សួរក្រុមហ៊ុនស្មាតគាត់ថាអត់ដឹងខាងណាអ្នកកាត់ចប់ឈប់និយាយ”

“៣ថ្ងៃក្រុមហ៊ុនស្មាតហូបលុយអស់ជិត១៥ដុល្លារ អត់ដឹងគាត់កាត់យកទៅណាក្រុមហ៊ុនអើយ បើកាត់ដោយសារអី ប្រាប់ខ្ញុំផងលេខខ្ញុំ[ ០៧០ ៤២ ៩៥ ៩៦] ដាក់ដាច់ៗអត់បានតេទៅណាអីតិចសាំមែន”។ តើប្រិយមិត្តគិតយ៉ាងណាដែរចំពោះករណីនាយក្រូចលើកឡើង ប្រសិនបើខាងក្រុមហ៊ុនស្មាតបានឃើញការបង្ហោះរបស់នាយក្រូចសូមធ្វើការបកស្រាយផង៕ ប្រភព៖ Neay Krouch