ព្យុះទីហ្វុងទី19បានឆ្លងផុតហើយ! សូមចូលរួមសោកស្តាយដែលមិត្តជប៉ុនរងការប៉ះពាល់ខូចខាតខ្លាំង ដោយសារព្យុះកំណាចនេះ
សង្គម October 13, 2019 បក្សីចាំក្រុង

មុននេះបន្តិចស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានបង្ហោះនៅក្នុងហ្វេសបុកឲ្យដឹងថា៖ ជម្រាបសួរបងប្អូនទាំងអស់គ្នា ព្យុះទីហ្វុងទី19បានឆ្លងផុតហើយ។ ស្ថានទូតមានភាពក្រៀមក្រំ និងសូមចូលរួមសម្តែងនូវការសោកស្តាយ ដល់បងប្អូនប្រជាពលរដ្ឋខ្មែរកំពុងរស់នៅប្រទេសជប៉ុន និងប្រជាពលរដ្ឋជប៉ុនទាំងអស់ដែលរងការប៉ះពាល់ដោយសារព្យុះកំណាចនេះ។

ជាថ្មីម្តងទៀត ប្រសិនបើបងប្អូនទទួលរងការប៉ះពាល់ដោយសារព្យុះនេះ សូមមេត្តាជូនដំណឹងមកស្ថានទូតតាមរយ:ហ្វេសប៊ូកផេករបស់ស្ថានទូត ឬទូរស័ព្ទលេខ08046899374, និង08034597889 ។ សូមអរគុណទុកជាមុនចំពោះការសហការ និងសូមជូនពរអោយបងប្អូនខ្មែរដែលរស់នៅជប៉ុន និងប្រជាជនជប៉ុនទាំងអស់ជួបប្រទះតែសំណាងល្អ និងមានសុខសុវត្ថិភាព៕