ចោម ច័ន្ទ បង្ហោះថា ខ្លួន និងគូស្នេហ៍ ទៅជប៉ុន យកអាហារទៅចែកជូន បងប្អូនខ្មែរនៅជប៉ុន ដែលកំពុងជម្លៀសខ្លួនពីព្យុះទីហ្វុងទី១៩

កាលពីព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ នេះ ប្រទេសជប៉ុនចាប់ផ្តើមទទួលរងខ្យល់ព្យុះ Hagibis ដែលជាខ្យល់ព្យុះដ៏កាចសាហាវ។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ខ្យល់ព្យុះនេះមានកម្លាំងខ្យល់បោកបក់រហូតដល់ល្បឿន ១៨០គីឡូម៉ែត្រក្នុងមួយម៉ោង ដែលអាចបង្កជាទឹកជំនន់ និងធ្វើឲ្យបាក់ដីផងដែរ នេះបើតាមការឲ្យដឹងពីភ្នាក់ងារឧតុនិយមជប៉ុន។ ស្ថានទូតជប៉ុនបានប្រកាសឲ្យបងប្អូនខ្មែរដែលរស់នៅប្រទេសជប៉ុន មានការប្រុងប្រយ័ត្ន នឹងបានដាក់់លេខទូរស័ព្ទដើម្បីទំនាក់ទំនងទៀតផង។ ងាកមកនេះវិញអ្នកនាង ចោម ច័ន្ទបានបង្ហោះថា គាត់បានធ្វើដំណើរកំសាន្តទៅលេងប្រទេសជប៉ុន ហើយបានយកអាហារទៅចែកជូន បងប្អូនខ្មែរយើងដែលកំពុងជម្លៀសទៅតំបន់សុវត្ថិភាព។ គាត់បានសរសេរនៅលើហ្វេសបុកគាត់ថា៖

“ពេលនេះខ្ញុំនៅប្រទេសជប៉ុន ហេីយនៅពេលនេះផងដែរ កំពុងមានបញ្ហាខ្យល់ព្យុៈធំ នៅប្រទេសនេះ ខ្ញុំមានការភ័យខ្លាចខ្លះៗរាល់បញ្ហាដែរខ្ញុំមេីលមិនឃេីញ ជាមួយគ្រោះធម្មជាតិ របស់ប្រទេសជប៉ុន នៅពេលនេះ ប៉ុន្តែខ្ញុំនិងគ្រួសារថ្ងៃនេះផងដែរ គឺនាំយកអាហារទៅចែកជូន បងប្អូនខ្មែរយេីងដែរកំពុងរត់គេចចេញពីគ្រោះអាក្រក់មួយនេះ ពីព្រោះមានបងប្អូនខ្មែរដែរគាត់ខ្វះខាតមកធ្វេីការនៅទីនេះ ខ្ញុំមិនមានអ្វីជួយច្រេីនទេ មានតែទឹកចិត្តមួយនេះដេីម្បីរួមសុខទុក្ខជាមួយគ្នាក្នុងនាមជាខ្មែរដូចគ្នា ហេីយនាងខ្ញុំសូមបួងសួងដល់វត្ថុសាកសិទ្ធមេត្តាអោយព្យុះអាក្រក់នេះ ចាកចេញទៅអោយឆ្ងាយពីប្រទេសជប៉ុន (វាជាដំណេីរកំសាន្តក្រុងតូក្យូប៉ុន្តែជួបរឿងអាក្រក់មួយនេះ )”៕