ឆេះកុដិលោកនៅខេត្តព្រៃវែង ឆេះទាំងបច្ច័យអស់ជិត៣មុឺនដុល្លារ
សង្គម October 13, 2019 SAM

ខេត្ត​ព្រៃវែង​​៖​ នៅវេលាម៉ោង០៨ និង០០នាទីយប់ថ្ងៃសៅរ៍១៤កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២​ ខែតុលា​ ឆ្នាំ​២០១៩ មានគ្រោះអគ្គីភ័យមួយបានកើតឡើងនៅវត្តកណ្តាល ភូមិលឹង្គ ឃុំអង្គររាជ្យ​ មានករណីភ្លើងឆេះកុដ ទំហំ៨ម គុណ ១១មសង់​ ពីឈើប្រក់ក្បឿង ជញ្ជាំងក្តា រនាបក្តាខាងក្រោមថ្ម​ បានឆាបឆេះខូចខាតផ្នែកខាងលើទាំងស្រុក​ និងសម្ភារ:មួយចំនួន។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា សម្ភារ:ដែលខូចខាតរួមមានថវិការបស់ព្រះចៅអធិការវត្តចំនួន ២៧,០០០,០០០រៀល ថវិការបស់គ្រូសូត្រ ១១,៥០០,០០០រៀល និង ៤,៥០០ដុល្លារ និងថវិការបស់ពុទ្ធបរិស័ត ៥,០០០,០០០រៀល និង១៦,៥០០ដុល្លារ ដោយចំនួនសរុបលុយខ្មែរ ៣៣,៥០០,០០០រៀល និងលុយដុល្លារ ២១,០០០ដុល្លារ។ ករណីនេះ កម្លាំងអធិការរដ្ឋាននគរបាលស្រុកព្រះស្ដេចបានធ្វើការអន្តរាគមន៍សហការជាមួយកម្លាំងអធិការដ្ឋាន​ នគរបាលស្រុកកំពង់ត្របែកបាញ់ទឹកអស់ចំនួន០៦រថយន្ត (ស្រុកព្រះស្ដេចអស់ទឹក០៤រថយន្ត និងកំពង់ត្របែក០២រថយន្ត) ទើបអគ្គិភ័យរលត់ទាំងស្រុង៕ រូបភាព៖ នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃអគ្គស្នងការនគរបាលជាតិ