កំសត់ខ្លាំងណាស់! ប្អូនស្រីមកពីខេត្តតាកែវបទស្រាយចម្រៀងមួយនេះ ចាក់ដោតយ៉ាងខ្លាំងរហូតធ្វើឲ្យអ្នកនាង សុខ ស្រីនាង ស្រក់ទឹកភ្នែក
សិល្បៈ October 13, 2019 SAM

នារាត្រីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ នេះ កម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក Cambodian Idol Junior វគ្គ Judge Audition បានឈានចូលមកដល់សប្ដាហ៍ទី 3 ហើយ ដោយក្នុងនោះយើងសង្កេតឃើញមានប្អូនៗជាច្រើនមកពីគ្រប់ខេត្តក្រុងបានដាក់ពាក្យចូលរួមបង្ហាញសមត្ថភាពរបស់ខ្លួននៅមុខគណៈកម្មការទាំង៣គឺ លោក ព្រាប សុវត្ថិ លោក ឆន សុវណ្ណារាជ និងអ្នកនាង សុខ ស្រីនាង។

បេក្ខជនដំបូងគឺកុមារី  ខុម ចាន់ណា មានអាយុ១៣ឆ្នាំ មកពីខេត្តតាកែវ បានបកស្រាយចម្រៀងបទ “អ្នកម្តាយកម្សត់” កម្សត់ បានធ្វើឲ្យគណៈកម្មការរំជួលចិត្តយ៉ាងខ្លាំងជាពិសេសអ្នកនាង សុខ ស្រីនាង បានស្រក់ទឹកភ្នែក ដោយសារតែទឹកដមសម្លេង និងអត្ថន័យចម្រៀងស្រដៀងគ្នាទៅនឹងជីវិតពិតរបស់ប្អូនស្រី៕