ឮឈ្មោះចង់ភាំង! ឈ្មោះដូចតារាជើងចាស់បេះបិទ ឯសំលេងវិញឡើងគ្រលួចតែម្តង
សិល្បៈ October 13, 2019 SAM

នៅរាត្រីថ្ងៃអាទិត្យ ទី១៣ ខែតុលា ឆ្នាំ២០១៩ នេះកម្មវិធីប្រឡងចម្រៀងកុមារលំដាប់ពិភពលោក Cambodian Idol Junior រដូវកាលទី១ នៅក្នុងវគ្គ Judge Audition បានឈានចូលដល់សប្តាហ៍ទី៣ ហើយយើងឃើញមានប្អូនៗជាច្រើនដែលមកដាក់ពាក្យប្រឡងសឹងតែមកពីគ្រប់ខេត្តក្រុង និងសុទ្ធតែមានសមត្ថភាពពូកែៗរៀងៗខ្លួនតែម្តង។

ប្អូនស្រីវ័យ១១ឆ្នាំម្នាក់មកពីខេត្តព្រៃវែង បានធ្វើឲ្យគណៈកម្មការទាំង៣រូបមានការភ្ញាក់ផ្អើលតែម្តង ដោយសារតែឈ្មោះរបស់ប្អូនដូចគ្នាបេះបិទទៅនឹងតារាកំប្លែងជើងចាស់ គឺប្អូនមានឈ្មោះ សំ បូលីដា។ ប្អូនស្រីបានបកស្រាយចម្រៀងបទ “ផ្នូរនាងកង្រី” ជាមួយសម្លេងឡើងគ្រលួចទាក់ចិត្តគណៈកម្មការទាំង៣នាក់ឲ្យស្លុងអារម្មណ៍ទៅតាមទឹកដមសម្លេងរបស់ប្អូនស្រី៕