និយាយរដឺនទេ តែច្រៀងវិញសំឡេងឡើងច្បាស់ចែសគ្រលួចចាក់អារម្មណ៍តែម្តង

នោយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ នេះ កម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក Cambodian Idol Junior វគ្គ Judge Audition បានឈានចូលមកដល់សប្ដាហ៍ទី ៣ ដោយក្នុងនោះមានប្អូនៗជាច្រើនមកពីគ្រប់ខេត្តក្រុងបានដាក់ពាក្យចូលរួមបង្ហាញសមត្ថភាពរបស់ខ្លួននៅមុខគណៈកម្មការទាំង៣គឺ លោក ព្រាប សុវត្ថិ លោក ឆន សុវណ្ណារាជ និងអ្នកនាង សុខ ស្រីនាង។

ចំណែកឯ ប្អូនស្រី ព្រឿង សុឃីម អាយុ១៦ឆ្នាំ មកពីខេត្តសៀមរាប បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលតែម្តង ដោយសារតែប្អូននិយាយស្តីមករដឺនទេ ប៉ុន្តែពេលបកស្រាយចម្រៀងបទ “ស្អែកមួយពាន់ដង” មានសំឡេងឡើងច្បាស់ចែស ហើយពិរោះថែមទៀត ធ្វើឲ្យគណៈកម្មការនាំគ្នាសរសើរមិនដាច់ពីមាត់ឡើយ៕

Written By

SAM