ប្អូនប្រុសមកពីព្រៃវែង ស្រែកច្រៀងយ៉ាងជឿជាក់តែម្តង ធ្វើឲ្យគណៈកម្មការកោតសរសើរមិនដាច់ពីមាត់

នៅរាត្រីថ្ងៃអាទិត្យ ទី១៣ ខែតុលា ឆ្នាំ២០១៩ នេះកម្មវិធីប្រឡងចម្រៀងកុមារលំដាប់ពិភពលោក Cambodian Idol Junior រដូវកាលទី១ នៅក្នុងវគ្គ Judge Audition បានឈានចូលដល់សប្តាហ៍ទី៣ ហើយយើងឃើញមានប្អូនៗជាច្រើនដែលមកដាក់ពាក្យប្រឡងសឹងតែមកពីគ្រប់ខេត្តក្រុង និងសុទ្ធតែមានសមត្ថភាពពូកែៗរៀងៗខ្លួនតែម្តង។

រីឯប្អូនប្រុសឈ្មោះ មឿន សុភាព អាយុ១១ឆ្នាំ មកពីខេត្តព្រៃវែង បានធ្វើការបកស្រាយចម្រៀងបទ “សង្សារក្រជូនពរអូន” យ៉ាងជឿជាក់តែម្តង ធ្វើឲ្យគណៈកម្មការទាំង៣រូបនាំគ្នាសរសើរមិនដាច់ពីមាត់ ចំពោះសមត្ថភាពរបស់ប្អូន ហើយប្អូនប្រុសក៏បានសំបុត្រមាសពីគណៈកម្មការ ដើម្បីឡើងទៅប្រកួតនៅវគ្គក្រោយផងដែរ៕

Written By

SAM