ល្ងាចមិញអុំទូកនៅមាត់ទន្លេ ក្រុងតាខ្មៅ បងប្អូនយើងទៅលេងច្រើនមែន គ្រាន់តែមើលច្រាំង ស្មានតែទីលានចាក់សំរាមហើយ….
សង្គម October 13, 2019 បក្សីចាំក្រុង

មុននេះបន្តិចបងប្រុសម្នាក់ដែលមានឈ្មោះក្នុងហ្វេសបុក Virak CN បានបង្ហោះឲ្យដឹងពីក្រោយពីអុំទូកហើយ នៅមាត់ទន្លេ ក្រុងតាខ្មៅ បងប្រុសថា មានបងប្អូនមកលេងច្រើនណាស់ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍គឺសំរាមស្ទើរតែពេញដីទៅហើយ ក្រោយពេលដែលមនុស្សត្រលប់ទៅវិញ។ មិនដឹងថាពេលណា ឆ្នាំណាបានប្រជាជនមួយចំនួនមានរបៀបក្នុងការបោះចោលសំរាមទេ? សូមបងប្អូនមើលរូបភាពខាងក្រោមហើយធ្វើការបញ្ចេញមតិផង។

នេះជាសម្រង់ Caption របស់បងប្រុស Virak ដែលបានថតរូបភាពក្រោយមនុស្សត្រលប់ទៅវិញ គាត់បានរៀបរាប់ថា៖ ” អុំទូកនឹងបណ្តែតប្រទីបនៅមាត់ទន្លេ ក្រុងតាខ្មៅ ល្ងាចនេះឃើញថាមានបងប្អូនយើងមកលេងច្រើនណាស់។” ប្រភពរូបភាព៖ Virak CN