អីយ៉ា! អ្នកមកពីបន្ទាយមានជ័យ សុភាពរម្យទមគួរឲ្យស្រលាញ់ ច្រៀងក៏ពីរោះ
សិល្បៈ October 14, 2019 sovann khmernote

កម្មវិធីប្រឡងចម្រៀងកុមារប្លែកគេក្នុងយុគសម័យថ្មី Cambodian Idol Junior វគ្គ Judge Audition បានឈានដល់សប្ដាហ៍ទី៣ហើយ ដោយក្នុងនោះមានបេក្ខភាពជាកុមារា កុមារី ជាច្រើនរូបបានមកចូលរួមប្រកួតប្រជែងទូទាំងប្រទេស ដើម្បីឡើងមកបង្ហាញសមត្ថភាពនៅមុខគណៈកម្មការទាំង៣។

ក្នុងនោះក៏មានកុមារីឈ្មោះ វន់ វីរៈករុណា អាយុ១២ឆ្នាំ មកពីខេត្តបន្ទាយមានជ័យ បានបកស្រាយបទចម្រៀង “ចង់ចាកចេញពីទីនេះ” ដែលជាបទចម្រៀងរបស់អ្នកនាង ឱក សុគន្ធកញ្ញា ។ កុមារីទើបតែអាយុ១២ឆ្នាំប៉ុន្តែបកស្រាយពោរពេញដោយមនោសញ្ចេតនា ច្រៀងយ៉ាងក្រអួនក្រអៅធ្វើឲ្យមហាជនដែលបានស្តាប់ ជាពិសេសគណៈកម្មការកោតសរសើរមិនដាច់ពីមាត់ និងទទួលបានយេស៣ពីគណៈកម្មការនិងទទួលបានកាតមាសបន្តក្នុងកម្មវិធីឡើយ៕ សូមទស្សនាវីដេអូនៅខាងក្រោមនេះ៖