បុរសម្នាក់ដែលរស់នៅប្រទេសជប៉ុន​ បានសរសេរថា​ ” ផ្តាំទៅមាតាមនុស្សធម៍​ ចោម​ ច័ន្ទ​ កុំព្រោះតែបិទបាំងរឿងអាស្រូវលក់កាបូបក្លែងក្លាយ​ ដេីរតួសប្បុរសខុសទម្រង់អីនោះ​ , ប្រជាជនខ្មែរដែលរស់នៅប្រទេសជប៉ុនពុំមាននរណាម្នាក់រងផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ”
សង្គម October 14, 2019 naren khmernote

កាលពីពេលថ្មីៗនេះចោម ច័ន្ទ បានបង្ហោះរូបថតបង្ហាញសកម្មភាពដែលនាងបានអះអាងថាយកបាយចែកជូនបងប្អូនខ្មែរនៅប្រទេសជប៉ុនដែលជួបព្យុះកំណាច យ៉ាងណាមិញក៏សកម្មភាពទាំងនោះក៏ត្រូវនាងលុបចោលភ្លាមដោយមិនដឹងពីមូលហេតុ។ យ៉ាងណាមិញសកម្មភាពរបស់ចោម ច័ន្ទ ក៏ត្រូវបានបងប្អូនខ្មែររបស់ជប៉ុនផ្ទាល់មានគណនីហ្វេសប៊ុក Sothea Chhin II បានធ្វើការបកស្រាយថា បងប្អូនខ្មែរនៅជប៉ុនពុំរងគ្រោះធ្ងន់ធ្ងរនោះទេហើយរដ្ឋាភិបាលក៏មានលទ្ធភាពក្នុងការឧបត្ថម្ភជនរងគ្រោះផងដែរ ដោយមានការរិះគន់ថាសកម្មភាពរបស់​ ចោម ច័ន្ទ មានចេតនាក្នុងការបិទបាំងរឿងអាស្រូវលក់កាបូបក្លែងក្លាយ។

ដោយប្រភពដដែលបានរៀបរាប់ថា៖ “ជួយផ្តាំទៅមាតាមនុស្សធម៍ Choum Chann ឃើញផង! ពួកខ្ញុំជាអ្នករស់នៅប្រទេសជប៉ុនផ្ទាល់សូមជម្រាបទៅអ្នកនាង Choum Chann ថាកុំព្រោះតែចង់បិទបាំងរឿងអាស្រូវលក់កាបូបក្លែងក្លាយហើយមកដើរតួសប្បុរសខុសទម្រង់អីនោះ ធ្វើដូចគេវេទនាណាស់អញ្ចឹង! សូមបញ្ជាក់ថាប្រជាជនខ្មែរដែលរស់នៅប្រទេសជប៉ុនពុំមាននរណាម្នាក់រងផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ ហើយបញ្ហាខ្យល់ព្យុះលើកនេះក៏មិនមានបង្កបញ្ហាធំដុំដល់ប្រជាជននិងប្រទេសជប៉ុននោះដែរ ហើយរដ្ឋាភិបាលជប៉ុនក៏មានលទ្ធភាពគ្រប់គ្រាន់ក្នុងការឧបត្ថម្ភជនរងគ្រោះពេញលក្ខណៈ។ ប្រព័ន្ធផ្សព្វផ្សាយខ្មែរមួយចំនួនបានបំប៉ោងព័ត៍មានដោយយករូបភាពស៊ូណាមិឆ្នាំ២០១១មកផុសបង្កឲ្យមានការភ័ន្តច្រឡំ”៕