មាស សាលី បង្ហោះសារបែបនេះក្រោយឃើញសំរាម ពេញមាត់ទន្លេ នៅក្រុងតាខ្មៅ
សិល្បៈ October 14, 2019 naren khmernote

ពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលរៀបចំឡើង នៅក្រុងតាខ្មៅ ខេត្តកណ្ដាល រយៈពេល២ថ្ងៃ បានប្រព្រឹត្តទៅយ៉ាងរលូនដោយមានការចូលរួមអបអរសាទរពីសំណាក់ប្រជាពលរដ្ឋជាងកន្លះលាននាក់។ យ៉ាងណាមិញបញ្ហាសំរាមនៅតែជារឿងឈឺក្បាលដែលពិបាកនឹងដោះស្រាយ ដោយបន្ទាប់ពីពិធីនេះបានរៀបចំយ៉ាងគគ្រឹកគគ្រេង គេក៏សង្កេតឃើញមានសំរាមជាច្រើនប្រភេទបានរាយប៉ាយនៅតាមបណ្តោយមាត់ទន្លេ។

ដោយរូបភាពមួយសន្លឹកនោះបានចែកចាយពេញបណ្តាញសង្គម និងធ្វើឲ្យមានការរិះគន់ចំពោះសកម្មភាពរបស់បងប្អូនមួយចំនួនដែលហូបចុកចោលពាសវាលពាសកាលគ្មានសណ្តាប់ធ្នាប់។ ក្នុងនោះតារាចម្រៀង លោក មាស​ សាលី ក៏បានសម្តែងការហួសចិត្ត និងបានសរសេរសារយ៉ាងខ្លីថា៖ “ដាក់បងៗប៉ូលិសចំនួន ១០ទៅ២០នាក់ជិតហ្នឹងមើល ហើយម្នាក់ៗកាន់បន្ទះរនាបម្នាក់មួយទៅ អ្នកណាបោះចោលសំរាម ដាក់ពីរបីបន្ទះរនាបទៅរាងហើយ ចរិតមិនដឹងអីដូចកូនក្មេងមានប្រដៅរបៀបកូនក្មេង”៕