កុមារារូបនេះឡើងមកដំបូងមើលទៅភ័យៗនិយាយញ័រៗ តែពេលច្រៀងវិញសម្លេងក៏ពីរោះ ស្រែកឡើងម៉ាអ៊េម​
សិល្បៈ October 14, 2019 naren khmernote

កម្មវិធីប្រឡងចម្រៀងកុមារប្លែកគេក្នុងយុគសម័យថ្មី Cambodian Idol Junior វគ្គ Judge Audition បានឈានមកដល់សប្ដាហ៍ទី៣ហើយ មានកុមារា កុមារី ជាច្រើនបានមកប្រកួតប្រជែងដោយពួកគេមានភាពក្លាហាន បកស្រាយបទចម្រៀង និងមានភាពវៃឆ្លាតគួរឲ្យស្រលាញ់។ ជាពិសេសកម្មវិធីប្រឡងចម្រៀងកុមារដ៏ថ្មីសន្លាងមួយនេះមានការចូលរួមពីកំពូលតារាចម្រៀងលំដាប់កំពូល៣រូប មកធ្វើជាគណៈកម្មការផងដែរមានដូចជាលោក ព្រាប សុវត្ថិ លោក ឆន សុវណ្ណរាជ និងអ្នកនាង សុខ ស្រីនាង។

ក្នុងនោះផងដែលក៏មានបេក្ខជនជាកុមារាឈ្មោះ ស៊ី វិសាល អាយុ១១ឆ្នាំ មកពីខេត្តកណ្តាល បានយកបទចម្រៀង”ឈឺចិត្តអ្វីម៉្លេះ” ឡើងមកប្រកួត ប៉ុន្តែក្មេងប្រុសរូបនេះដំបូងឡើងហាក់ដូចជានៅភ័យ ជាហេតុធ្វើឲ្យគណៈកម្មការបារម្ភចំពោះការបកស្រាយបទចម្រៀង។ តែផ្ទុយទៅវិញ ស៊ី វិសាល បានធ្វើឲ្យគណៈកម្មការភ្ញាក់ផ្អើលជាខ្លាំងនូវសមត្ថភាពបកស្រាយបទចម្រៀង ដោយច្រៀងក៏ពីរោះ ស្រែកក៏បានយ៉ាងល្អ។ សមត្ថភាពល្អបែបនេះមិនបង្អង់យូរ ស៊ី វិសាល ទទួលបាន “YES” ដល់ទៅ៣ពីគ​ណៈកម្មការនឹងបន្តវត្តមានក្នុងការប្រកួតប្រជែង៕ តោះមកទស្សនាវីដេអូនៅខាងក្រោមនេះ៖