សិល្បការិនីខ្មែរ និងតារាសម្តែងថៃ Boy Pakorn បង្ហាញភាពលេចធ្លោក្នុងឈុតពណ៌ខ្មៅ នៅក្នុងកម្មវិធីសម្ពោធហាងពេជ្រ

កាលពីពេលថ្មីៗនេះតារាសម្តែងថៃលោក Boy Pakorn Chatborirak បានមកដល់កម្ពុជា ដើម្បីចូលរួមកម្មវិធីសម្ពោធហាងពេជ្រមួយនៅរាជធានីភ្នំពេញ។​ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់អ្នកគាំទ្រជាយុវវ័យនៅកម្ពុជា ក្នុងនោះBoy Pakorn ក៏ទទួលបានការកោតសរសើរថា ជាតារាដែលរួសរាយមិនវាយឬក គ្រាន់តែមកដល់ភ្លាមតារាប្រុសរូបនេះបានចំណាយពេលថតរូបជាមួយនឹងអ្នកគាំទ្រពោរពេញស្នាមញញឹម។

នៅរាត្រីកាលពីម្សិលមិញកម្មវិធីសម្ពោធហាងពេជ្រនេះក៏មានការចូលរួមពីសំណាក់សិល្បៈករ សិល្បការិនីខ្មែរជាច្រើនរូប ដោយគេសង្កេតឃើញថាសិល្បករ សិល្បៈការិនីខ្មែរ និងតារាសម្តែងថៃ បានធ្វើការថតរូបជុំគ្នា ក្នុងឈុតពណ៌ខ្មៅ មើលទៅពិតជាស្រស់ស្អាត និងស្រស់សង្ហា។ ជាពិសេស ម៉ាក សែនសូនីតា បានបង្ហោះរូបភាពដែលថតរូបជាមួយនឹង Boy Pakorn ជាច្រើនសន្លឹកត្រូវមហាជនកោតសរសើរមិនដាច់ពីមាត់នូវរូបសម្រស់របស់តារាខ្មែរ ដែលមើលទៅពិតជាលេចធ្លោ៕ តោះមកមើលរូបភាពនៅខាងក្រោមនេះ៖

Written By

sovann khmernote