ខេត្តបាត់ដំបងក៏មិនចាញ់ក្រុងតាខ្មៅដែរ! បុណ្យអុំទូកនៅចប់ភ្លាម សំរាមរាយប៉ាយគរដូចភ្នំតាមសួនច្បារ

ពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលបានរៀបចំឡើងនៅខេត្តបាត់ដំបង រយៈពេល០២ថ្ងៃគឺថ្ងៃទី១២ និងទី១៣ ខែតុលា បានបញ្ចប់ទៅយ៉ាងសប្បាយរីករាយដោយមានបងប្អូនប្រជាពលរដ្ឋចូលរួមអបអរសាទរយ៉ាងច្រើនកុះករ។ ប៉ុន្តែបន្ទាប់ពីពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ បានបញ្ចប់ទៅ បញ្ហាចំបងនោះគឺសំរាមតែម្តង។

បើយោងតាមគណនីហ្វេសប៊ុក Sok Van បានបង្ហាញពីទិដ្ឋភាព ដែលពពេញទៅដោយសំរាមពាសវាលពាសកាលរាយប៉ាយនៅតាមសួនច្បារ និងនៅតាមស្តង់លក់ឥវ៉ាន់ ដែលធ្វើឲ្យបាត់បង់សោភ័ណភាពខេត្តដ៏ស្រស់ស្អាតមួយនេះ។ បងប្អូនប្រជាពលរដ្ឋជាច្រើនសំដែងការមិនពេញចិត្ត ចំពោះទង្វើឥតសណ្តាប់ធ្នាប់បែបនេះ មិនគួរណាមនុស្សធំៗអស់ហើយនាំគ្នាប្រព្រឹត្តិទង្វើបែបនេះទៀត៕

Written By

SAM