ព្រឹត្តិការណ៍អ៊ុំទូកខេត្តបាត់ដំបង២០១៩ ទទួលការគាំទ្រភ្លូកទឹកភ្លូកដី!
PR October 14, 2019 naren khmernote

រយៈពេល៣ថ្ងៃនៃព្រឹត្តិការណ៍អ៊ុំទូកខេត្តបាត់ដំបង២០១៩ បានកន្លងផុតទៅ គេឃើញមានមនុស្សម្នាគ្រប់ទិសទីបានមកចូលរួមកម្សាន្តយ៉ាងណែនណាន់តាន់តាប់ នៅជុំវិញបណ្តោយមាត់ស្ទឹងសង្កែ ចាប់ពីស្ពានសម្តេច ហ៊ុនសែន រហូតដល់ស្ពានថ្មថ្មី និងម្តុំសួននាគបាញ់ទឹក ក្រុងបាត់ដំបង ពិសេសតំបន់ពីមុខឆាកតន្រ្តីតែម្តង។ សកម្មភាពជាច្រើនបានបង្ហាញខ្លួនតាំងពីថ្ងៃទី១រហូតដល់រាត្រី់បញ្ចាប់នៃព្រឹត្តិការណ៍ដ៏ធំនេះ ក្នុងនោះ តារាចម្រៀង Original Song ល្បីជាច្រើនរូប រួមមាន៖ កញ្ញា ចិត្ត កញ្ជនា ក្រុមចម្រៀង Khmeng Khmer, លោក ងួន ចាន់ដេវីត, កញ្ញា ទេពបូព្រឹក្ស, លោក អូន, លោក វណ្ណដា, លោក នីកូ និងតារាចម្រៀងល្បីៗជាច្រើនរូបទៀត បានធ្វើការបកស្រាយចម្រៀងល្បីៗជាច្រើនបទ អង្រួនអស់ដួងចិត្តបងប្អូនប្រជាពលរដ្ឋដែលមកដើរកម្សាន្តពិធីបុណ្យបុណ្យអ៊ុំទូកខេត្តបាត់ដំបង២០១៩ រយៈពេល៣ថ្ងៃនេះ មើលទៅពិតជាសប្បាយរីករាយ។

ក្នុងព្រឹត្តិការណ៍អ៊ុំទូកខេត្តបាត់ដំបង២០១៩ទៀតសោត ក៏មានការតាំងពិរពណ៌ផលិតផលចម្រុះមុខ ដោយតាមបណ្តាស្តង់នីមួយៗទទួលបានការគាំទ្រយ៉ាងខ្លាំងខ្លាពីបងប្អូនប្រជាពលរដ្ឋ។ ព្រឹត្តិការណ៍អ៊ុំទូកបាត់ដំបង២០១៩ ជាការសហការគ្នារវាងរដ្ឋបាលខេត្តបាត់ដំបង មន្ទីរអង្គភាពពាក់ព័ន្ធនានា ក្រុមហ៊ុន A&S Advertising និង ក្រុមហ៊ុន RA Group ដោយកម្មវិធីទាំងមូលអាចដំណើរការទៅបានដោយមានការឧបត្ថមផ្តាច់មុខដោយស្រាបៀរអង្គរ និងភេសជ្ជៈ Pepsi៕