លោក ផែង វណ្ណៈ បានជួប កីឡាករ ឡុង សុភី និងសំណូមពរឲ្យសហព័ន្ធ​កីឡាប្រដាល់គួរពិចារណាអំពីតម្លៃខ្លួនកីឡាករឡេីងវិញ
សង្គម October 14, 2019 sovann khmernote

នៅមុននេះបន្តិចលោក ផែង វណ្ណៈ បានជួបនិងផ្តល់ថវិកា ៤០០ដុល្លារ ដល់ កីឡាករ ឡុង សុភី និងសំណូមពរឲ្យសហព័ន្ធ​កីឡាប្រដាល់គួរពិចារណាអំពីតម្លៃខ្លួនកីឡាករឡេីងវិញ។ លោក ផែង វណ្ណៈ បានសរសេររៀបរាប់ថា៖ “ជួបប្អូនកីឡាករ​ ឡុង​ សុភី​ ផ្ដល់ថវិកា​ ៤០០​ ដុល្លារ​ ជូនគាត់​ ។ ប្រវត្តិ​ប្រដាល់​របស់​គាត់ពីឆ្នាំ​ ២០០៤​ រហូត​មកដល់​បច្ចុប្បន្ន​ ឈ្នះ​មេដាយ​មាស​ ចំនួន​៩​ មេដាយ​សំរឹទ្ធ​ ចំនួន​៣​ និង​ ខ្សែ​ក្រវ៉ាត់​ចំនួន​៨​ តែតម្លៃ​ខ្លួន​បានតែ​ ៣០​ ម៉ឺន​រៀល​ តែប៉ុណ្ណោះ​ ។ សហព័ន្ធ​កីឡា​ប្រដាល់​គួរពិចារណាអំពីតម្លៃខ្លួនកីឡាករឡេីងវិញ​”។

សូមបញ្ជាក់់ថាកាលពីពេលថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនូវរឿងរ៉ាវប្រាក់រង្វាន់ ដែលកីឡាករប្រដាល់ ឡុង​ សុភី​ ទទួលបាន ត្រឹម ៣០ម៉ឺនរៀល ដូចកាលប្រកួតនៅ១៥ឆ្នាំមុន ធ្វើអោយបងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើនមានការអាណិតអាសូរយ៉ាងខ្លាំង៕