បេក្ខនារី២រូប មកពីខេត្តតែមួយ ច្រៀងពីរោះខ្លាំងសំឡេងឡើងគ្រលួចទទួលបាន YES 3 ដូចគ្នា
សិល្បៈ October 14, 2019 naren khmernote

កម្មវិធីប្រឡងចម្រៀងកុមារប្លែកគេក្នុងយុគសម័យថ្មី Cambodian Idol Junior វគ្គ Judge Audition បានមកដល់សប្តាហ៍ទី២ហើយ ដោយមានបេក្ខជន បេក្ខនារី ជាកុមារា កុមារី បានមកពីទូទាំងប្រទេសចូលរួមប្រកួតប្រជែង ដោយមានអ្នកខ្លះត្រូវខកចិត្តព្រោះតែមិនអាចបន្តទៅកាន់វគ្គបន្ទាប់ ប៉ុន្តែក៏មានកុមារា កុមារីជាច្រើន មានសមត្ថភាពអាចយកកាតមាសពីគណៈកម្មការបាន។

ក្នុងនោះផងដែរក៏មានកុមារី២រូប មកពីខេត្តព្រៃវែង ឈ្មោះ ធឿន ស្រីលីតី អាយុ ១២ឆ្នាំ បានធ្វើការបកស្រាយបទចម្រៀងក្រោមចំណងជើង “មន្តស្នេហ៍វីយូឡុង” និង ឈ្មោះ ជា ស្រីម៉ី អាយុ១៥ឆ្នាំ បកស្រាយបទចម្រៀង “សៀមរាបចាំស្នេហ៍”។ ដោយប្អូនស្រីទាំង២បានធ្វើការបកស្រាយបទចម្រៀងបានយ៉ាងល្អ ដោយអ្នកទាំង២ក៏បានជាប់ដោយទទួលបាន “យេស”​៣ ពីគណៈកម្មការទទួលបានកាតមាសឆ្លងទៅកាន់វគ្គបន្ទាប់៕ សូមទស្សនាវិដេអូនៅខាងក្រោមនេះ៖