Kaka Kh live វីដេអូឆ្លើយតបចំពោះអ្នករិះគន់រឿងនាងមានផ្ទៃពោះមុនពេលរៀបការ
សង្គម October 14, 2019 naren khmernote

ប្រិយមិត្តនៅលើបណ្តាញសង្គមច្បាស់ជាស្គាល់នូវតារាហ្វេសប៊ុក ម៉ូនីកា ហៅ Kaka Kh Australia ដែលតែងតែធ្វើការបង្ហោះវីដេអូឬធ្វើការ live បញ្ចេញមតិទាក់ទងរឿងរ៉ាវនៅក្នុងសង្គម។ យ៉ាងណាមិញថ្មីៗនេះ Kaka Kh និងស្វាមី បានរៀបអាពាហ៍ពិពាហ៍តាមប្រពៃណី ចុះលិខិតអេតាស៊ីវិលតាមច្បាប់ក្រោមការអបអរសាទរពីបងប្អូនញាតិមិត្តជិតខាង។ ក្រោយពីបានរៀបអាពាហ៍ពិពាហ៍ ក៏មានមហាជនមួយចំនួនបានធ្វើការរិះគន់យ៉ាងចាស់ដៃ រហូតប្រើពាក្យមិនសមរម្យ ដោយថា Kaka Kh ធ្វើមិនត្រូវ មិនសមរម្យ ប៉ះពាល់ដល់ប្រពៃណីខ្មែរ។

បន្ទាប់ពីរងការរិះគន់ KaKa Kh បានឲ្យដឹង អ្នកនាង និងស្វាមីរស់នៅជាមួយគ្នារាប់ឆ្នាំមកហើយ ដោយមានការដឹងឮចាស់ទុំសងខាង ហើយ KaKa Kh បានសរសេររៀបរាប់ថា៖ ឪពុកម្ដាយរបស់គេដូចជាមិនបានហាមឃាត់មិនឱ្យកូនចៅនៅជាមួយគ្នាមុនការទេ ឪពុកម្ដាយរបស់គេក៏មិនបានខឹងដែលកូនមានផ្ទៃពោះមុនរៀបការដែរ ព្រោះមុននឹងកូនទាំងពីរសម្រេចចិត្តថាចង់ព្យាយាមយកកូន ក៏បានពិភាក្សាជាមួយនឹងក្រុមគ្រួសារដែរ ហើយពេលដែលរៀបការគឺមិនមែនដោយសារតែមានផ្ទៃពោះទេ! គឺមានគម្រោងតាំងពីមួយឆ្នាំមុនមកហើយ។ និយាយតាមត្រង់ខ្ញុំពិតជាអាណិតអ្នកដែលអង្គុយរិះគន់រឿងខ្ញុំខ្លាំងណាស់ ហេតុតែគាត់មិនបានកើតឬចេញមកនៅប្រទេសគេបានជាមិនដឹងខ្យល់អីអញ្ចឹង មើលថែកូនចៅពូជពង្សរបស់ខ្លួនឯងឲ្យតែបានល្អគ្រប់ដប់ទៅ កុំចំណាយពេលវេលាដៀមដាមរឿងរបស់ខ្ញុំ ព្រោះខ្ញុំមិនបានទៅឈឺក្បាលកើតទុក្ខខូចចិត្តអីជាមួយទេ កុំឆ្ងល់ថាហេតុអី្វខ្ញុំល្បីគ្រប់រឿង! ព្រោះខ្ញុំមិនដូចគេ! ខ្ញុំជាខ្ញុំ! ទៅគេសុំទោស!”។ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូនៅខាងក្រោមនេះ៖

វីដេអូ៖