ពិធីបុណ្យអុំទូក នៅខេត្តបាត់ដំបងធ្វើអោយបងប្អូនប្រជាពលរដ្ឋនៅទីនោះមានភាពសប្បាយរីករាយយ៉ាងខ្លាំង ប៉ុន្តែទន្ទឹមនឹងនេះដែរក៏បានបន្សល់ទុកនូវសម្រាមពាសវាលពាសកាលយ៉ាងសន្ធឹក ធ្វើអោយអ្នកទទួលបន្ទុកសំអាតអនាម័យនៅទីនោះក្រពុលមុខនិយាយស្ទើរមិនចេញ។ ដោយសារឃើញសម្រាមច្រើនពេក មន្ត្រីសាលាខេត្ត មន្ត្រីសាលាក្រុងបាត់ដំបង ក៏ដូចជាសមណនិស្សិត និស្សិត ព្រះសង្ឃ អង្គភាពអង្គការនានា បានសហការណ៍គ្នាចូលរួមសម្អាតសម្រាមដើម្បីបរិស្ថានស្អាតដូចដើមវិញនៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០១៩ នេះ។

បើតាមការបង្ហោះរៀបរាប់ប្រាប់របស់លោក Chek Noy នៅលើ Facebook របស់លោកថា៖ “ស្ថានភាពសំរាមចោលពាស់វាលពាស់កាល ត្រូវបានស្តាស្ទើរទាំងស្រុង! ក្នុងនាមរដ្ឋបាលខេត្តនិងរដ្ឋបាលក្រុងបាត់ដំបង សូមថ្លែងអំណរព្រះគុណនិងអរគុណដល់ព្រះគ្រួ វី សុវិជ្ជា ប្រធានពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជសាខាខេត្តបាត់ដំបង សមណនិស្សិត និស្សិត មន្ទីរ អង្គភាពអង្គការដៃគួរទាំងអស់ ដែលបានជួយសហការចូលរួមធ្វើអនាម័យបរិស្ថានថ្ងៃនេះ! 14-10-19”