មិនចេះតិចលោកអើយ! សំរាមនៅមាត់ទន្លេក្រុងតាខ្មៅ ត្រូវក្រុមយុវជនសំរាមប្រមូលបានទាំងបាវៗ មានរហូតដល់ទៅ…
សង្គម October 14, 2019 SAM

បន្ទាប់ពីពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ រយៈពេល០២ថ្ងៃ បានបញ្ចប់ទៅយ៉ាងសប្បាយរីករាយនៅឯក្រុងតាខ្មៅរួចហើយ យើងសង្កេតឃើញសំរាមជាច្រើនត្រូវបានបងប្អូនប្រជាពលរដ្ឋ ដែលមកចូលរួមលេងកម្សាន្ត បាននាំគ្នាបោះចោលពាសវាលពាសកាលយ៉ាងឥតសណ្តាប់ធ្នាប់ ធ្វើឲ្យមាត់ទន្លេក្រុងតាខ្មៅ ស្ទើរតែក្លាយជាទីលានចោលសំរាម។

បន្ទាប់ពីបានឃើញភាពអនាម័យ និងភាពឥតសណ្តាប់ធ្នាប់នេះមក ក្រុមរបស់លោក សាន ដារ៉ាវីត ដែលមានរហ័សនាមថា យុវជនសំរាម បាននាំគ្នាទៅដើរប្រមូលសំរាមនៅឯមាត់ទន្លេក្រុងតាខ្មៅ កាលពីរសៀលមិញនេះរហូតទាល់តែអស់សំរាម ប្រែជាស្អាតមានសណ្តាប់ធ្នាប់វិញ។ លោកក៏បានបញ្ជាក់នៅលើបណ្តាញសង្គមរបស់លោកផងដែរថា “គង់តែបានពួកគាត់ចោលទេ ទើបយើងមានឱកាសរើស !! ទាំងតូចទាំងធំ ជិត ៨០បាវ !! តាខ្មៅយើងហ្នឹង”៕