សាហាវមែន! ផ្ទុះហ្គាសបន្តកន្ទុយគ្នាលាន់ដូចគ្រាប់បែក ផ្អើលអ្នកប៉ោយប៉ែតទាំងកណ្តាលយប់ ឆាបឆេះយ៉ាងសន្ធោសន្ធៅ
សង្គម October 15, 2019 SAM

ប៉ោយប៉ែត៖ កាលពីវេលាម៉ោង០១រំលងអាធ្រាតឈានចូលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ មានករណីផ្ទុះហ្គាសលាន់ដូចគ្រាប់បែកនៅដេប៉ូហ្គាសដ៏រន្ធត់មួយបានបង្កជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ផ្អើលពេញក្រុងប៉ោយប៉ែតទាំងកណ្តាលយប់។ ហេតុការណ៍នេះបានកើតឡើងនៅចំណុចដេប៉ូហ្គាស ទល់មុខសាលាចិន​ ភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល​ ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ​។

បើតាមការរាយការណ៍បានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តកាមេរីមួយគ្រឿងបានបើកមកបុកនឹងរ៉ឺម៉កកង់៣ ហើយរេចង្កូតទៅបុកនឹងធុងហ្គាស ទើបបណ្តាលឲ្យឆាបឆេះផ្ទុះលាន់ដូចគ្រាប់បែកតែម្តង។ ករណីនេះផងដែរក៏បានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់បាត់បង់ជីវិត និងរបួសជាច្រើននាក់ផងដែរ។ ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចបានធ្វើការអន្តរាគមន៍បាញ់ទឹកពន្លត់ទីតាំងកើតហេតុភ្លាមៗតែម្តង៕