កាលពីពេលថ្មីៗនេះ មានការចែកចាយនៅក្នុងបណ្តាញសង្គមទាក់ទងនឹងខ្សែវីដេអូខ្លីមួយ ដែលបង្ហាញពីសំដីរបស់មន្ត្រីមានសមត្ថកិច្ចបានធ្វើការផ្អាកដំណើររថយន្តពេទ្យ ដែលបើកស៊ឺរ៉ែន និងធ្វើសញ្ញាបក់ដៃសុំទៅមុនជាបន្ទាន់ ដោយការឃាត់ផ្អាកដំណើរនោះ គឺដើម្បីឲ្យក្បួនរថយន្តរបស់អ្នកធំធ្វើដំណើរទៅមុនសិន ទើបអាចឲ្យរថយន្តពេទ្យទៅតាមក្រោយ ដែលសកម្មភាពនេះត្រូវបានមហាជនរិះគន់យ៉ាងខ្លាំង។

ទាក់ទងនឹងករណីនេះផងដែរ លោក ផែង វណ្ណៈ ក៏បានលើកឡើងនៅលើបណ្តាញសង្គមរបស់លោកផងដែរថា “ក្បួនហែរហមរបស់ព្រះចៅអធិរាជជប៉ុន​សុខចិត្ត​អែបខាងឈប់​ ដេីម្បី​អោយរថយន្តពេទ្យដឹកអ្នកជម្ងឺទៅមុន​ ។ ចំណែក​នៅកម្ពុជា​វិញ​ រថយន្ដពេទ្យដឹកអ្នកជម្ងឺ​ ត្រូវ​បាន​ សមត្ថកិច្ចចាប់ឃាត់ទុកសិន​ដេីម្បី​ផ្គាប់ចិត្ត​លោកធំ​ ទុកអោយក្បួនរថយន្តលោកធំទៅមុន​”។ តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះករណីនេះ?