ជជែកគ្នាបែកព្យុះពីអាទិភាពឡាន «អ្នកធំ» និង «ឡានដឹកអ្នកជំងឺ» ស្រាប់តែឯកឧត្តម ខៀវ កញារិទ្ធ បានសរសេរនៅលើហ្វេសបុករបស់ឯកឧត្តមថា…
សង្គម October 15, 2019 បក្សីចាំក្រុង

ថ្មីៗនេះ មានការចែកចាយនៅក្នុងបណ្តាញសង្គមទាក់ទងនឹងខ្សែវីដេអូខ្លីមួយ ដែលបង្ហាញពីសំដីរបស់មន្ត្រីមានសមត្ថកិច្ចបានធ្វើការផ្អាកដំណើររថយន្តពេទ្យ ដែលបើកស៊ឺរ៉ែន និងធ្វើសញ្ញាបក់ដៃសុំទៅមុនជាបន្ទាន់ ដោយការឃាត់ផ្អាកដំណើរនោះ គឺដើម្បីឲ្យក្បួនរថយន្តរបស់អ្នកធំធ្វើដំណើរទៅមុនសិន ទើបអាចឲ្យរថយន្តពេទ្យទៅតាមក្រោយ។ ទាក់ទងនឹងករណីនេះឯកឧត្តម ខៀវ កញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងក្នុងហ្វេសបុករបស់ឯកឧត្តមថា៖

“ឃើញគេយករូបថតពីរ បីសន្លឹក​ ដោយមិនច្បាស់ថាអ្នកណាជាអ្នកណាផង ហើយជជែកគ្នាបែកព្យុះពីអាទិភាពឡាន «អ្នកធំ» ( អត់ដឹងធំកម្រិតណាទេ ) និង​ «ឡានដឹកអ្នកជំងឺ» ( មិនដឹងមានអ្នកជំងឺឬអត់​ ឡានឈប់ប៉ុន្មានម៉ោង​? ) ។ នេះហើយដែលជាការបារម្ភរបស់ខ្ញុំលើអ្វីដែលខ្ញុំហៅថា «ចំនេះដឹងផ្លូវកាត់» [Shortcut knowledge] ពោលគឺចេះច្បោលៗតែច្រលំទុកចិត្តថាខ្លួនចេះច្បាស់ដូចថ្ងៃ​ ! មិនរិះគន់អ្នកណាទាំងអស់​ តែខ្ញុំចង់អោយកូនខ្មែរចេះរបៀបរៀន (Learn to learn) ដើម្បីមានរបៀប​ ( អភិក្រម ) វិភាគជួយសង្គមដ៏កំសត់របស់យើងបាន”៕