ទាក់ទងនឹងខ្សែវីដេអូខ្លីមួយ ដែលបង្ហាញពីសំដីរបស់មន្ត្រីមានសមត្ថកិច្ចបានធ្វើការផ្អាកដំណើររថយន្តពេទ្យ ដែលបើកស៊ឺរ៉ែន ហើយឲ្យក្បួនថ្នាក់ដឹកនាំទៅមុន ធ្វើឲ្យមានការបញ្ចេញមតិជាច្រើននៅលើបណ្តាញសង្គម ហើយលោកផែង វណ្ណៈ ក៏បានរិះគន់ចំពោះករណីនេះដែរ ស្រាប់តែមុននេះបន្តិច លោកផែង វណ្ណៈ បានបង្ហោះសារជាថ្មីម្តងទៀតដោយគាត់បានសរសេររៀបរាប់ថា៖

“ករណី​សមត្ថកិច្ច​ឃាត់​រថយន្ត​ពេទ្យ​ដែលខ្ញុំផ្សាយព្រឹកនេះ​ ខ្ញុំបានលុបចេញវិញហេីយ​ ព្រោះ​សមត្ថកិច្ច​បានបញ្ជាក់ប្រាប់ខ្ញុំថា​ ករណី​នេះ​បានកេីតឡេីងជាង​ ១​ ខែ​ ទៅហេីយ​ ហេីយរថយន្តពេទ្យនោះអត់មានអ្នកជម្ងឺនៅក្នុងរថយន្តទេ​ ទេីបសមត្ថកិច្ចឃាត់ទុកអោយក្បួនរថយន្តថ្នាក់ដឹកនាំចេញមុន​ ។ ដូច្នេះ​សូម​បងប្អូន​ជ្រាប​ជាដំណឹង​ “៕