ស្គាល់ក្មេងប្រុសទាំងបីហើយ, ពួកគេធ្វើការសំណង់ មិនចេះអក្សរទេ ទិញម្ហូបម្ដងៗអស់៥០០០៛ ទៅ៦០០០៛ ហូបគ្នា៥នាក់ នៅបន្ទប់ជួលតែមួយ ព្រោះទុកលុយផ្ញើឲ្យម៉ែនៅស្រុក…

កាលពីថ្ងៃមុនខ្មែរណូតបានបង្ហោះរួចម្តងមកហើយពីក្មេងប្រុសបីនាក់ដែលចូលលុយគ្នា សរុបចំនួន ២៩ម៉ឹនរៀលផ្ញើទៅម្តាយនៅស្រុក ហើយពឹងអ្នកផ្ញើជួយបូកលុយឲ្យព្រោះខ្លួនមិនចេះអក្សរ ហើយបងប្រុស Ramorn Korb បានបង្ហោះថា៖ បីអ្នកចូលលុយគ្នាផ្ញើទៅឲ្យអ្នកផ្ទះ ម្នាក់១១ម៉ឺន + ម្នាក់១០ម៉ឺន + ម្នាក់៨ម៉ឺន =២៩ម៉ឺនរៀល ១៤ , ១៥ឆ្នាំអស់ហើយមិនចេះសូម្បីសរសេរលេខ មើលទៅគ្នាមិនបានរៀនតាំងពីតូច ចេញពីផ្ទះមកធ្វើការធ្ងន់ៗប្រឡាក់ពេញខ្លួន ជីវិត!។ ស្រាប់តែពេលនេះបងប្រុសម្នាក់ដែលមានឈ្មោះក្នុងហ្វេសបុកថា ស្រេន វុធថា បានបង្ហោះឲ្យដឹងពីជីវិតបន្ថែមរបស់ប្អូនទាំងបីថា៖

“ពេលនេះខ្ញុំបានជួបគាត់ហើយ ហើយខ្ញុំក៏បានសួរព័ត៌មានពីគាត់ដែរគាត់បានប្រាប់ថាគាត់ធ្វើការសំណង់មួយខែៗដើម្បីផ្ញើអោយម៉ែនៅឯស្រុកកំណើតដើម្បីដោះស្រាយជីវភាពព្រោះគ្រួសារក្រ ស្រុក កំណើតនៅឯខេត្ដ ក្រចេះ ហើយមកធ្វើការទាំងខ្លួនមិនចេះអក្សរ ពេលទិញម្ហូបម្ដងៗអស់៥០០០៛ ទៅ៦០០០៛ ហូបគ្នា៥នាក់ក្នុងបន្ទប់ជួលជាមួយគ្នា ហើយអីអ្នកលក់នំប៉ាវគាត់ថាពេលមកទិញគាត់ម្ដងៗជំពាក់គាត់៥០០៛ទៅ១០០០៛ តែគាត់មិនដែរយកទេព្រោះអាណិត សូមបងប្អូនជួយដល់ពួកគាត់ផងហើយគាត់ពុំមានទូរសព្ទប្រើទេ នេះលេខរបស់ខ្ញុំ បើបងប្អូនជួយគាត់អាចទាក់ទងមកលេខខ្ញុំបាន 081606868 និងលេខទូរសព្ទមិត្ដគាត់0884586698 គាត់ធ្វើការសំណង់ទល់មុន PTT ទួសង្កែ ជិតផ្សារ សាមផាន់”៕