នៅក្មេងតែមានទឹកចិត្ត! ឡុង លីងគ័ង្គ ជូនថវិកាមួយចំនួនដល់ជនរងគ្រោះដែលសាំងឆេះខ្លួន និងឆក់ខ្សែភ្លេីង​ ហើយជីវភាពក៏ខ្វះខាតខ្លាំង
សិល្បៈ October 16, 2019 naren khmernote

តារាចម្រៀងវ័យក្មេង ប្រចាំផលិតកម្មហង្សមាស គឺកុមារា ឡុង លីងគ័ង្គ ដែលជាអតីតបេក្ខភាព The Voice Kids Cambodia បានធ្វើអោយមហាជនកោតសរសើរយ៉ាងខ្លាំងជាមួយនឹងទេពកោសល្យសិល្បៈរបស់ប្អូនក៏ដូចជាចរិតលក្ខណៈមិនឆ្មើងឆ្មៃ។ យ៉ាងណាមិញថ្មីៗនេះ ឡុង លីងគ័ង្គ បានបង្ហាញនូវទង្វើគួរឲ្យកោតសរសើរដោយកុមារារូបនេះបានធ្វើអំពើសប្បុរសធម៌ ចែកថវិកាជូន ជនរងគ្រោះដែលរងគ្រោះឆក់ខ្សែភ្លើង និងរងគ្រោះដោយសាំងឆេះរលេះរលួយពេញខ្លួន ខណៈជនរងគ្រោះទាំងនោះកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យទាំងជីវភាពខ្វះខាត។

តារាចម្រៀង ឡុង លីងគ័ង្គ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “Share លេខទូរស័ព្ទបងប្រុសផ្ទាល់ 088 305 4184 ថ្ងៃនេះបានមកដល់ផ្ទាល់​ ជូនថវិកាដល់បងប្រុសអាយុ១៨ឆ្នាំ​ដែលឆក់ខ្សែភ្លេីង​ អាណិតបងប្រុសណាស់​ និងលោកពូៗ​ ដែលរងគ្រោះដោយសាំងឆេះខ្លួន​ និងឆក់ខ្សែភ្លេីង។ ក្ដីអាណិតពន់ពេក”៕