ឯកឧត្តម ហ៊ុន ម៉ាណែត និង លោកជំទាវ ឧបត្ថម្ភថវិកា ១០០០ដុល្លារ ដល់ជនរងគ្រោះមួយរូបដែលរលាកភ្លើងដោយសារតែឆេះរថយន្តសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ
សង្គម October 16, 2019 naren khmernote

ឯកឧត្តម ហ៊ុន ម៉ាណែត និង លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានឧបត្ថម្ភថវិកា ១០០០ដុល្លារអាមេរិក ដល់ជនរងគ្រោះមួយរូបដែលរលាកភ្លើងដោយសារតែឆេះរថយន្តសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ។ ជនរងគ្រោះមានឈ្មោះ ឈុន ទិត្យ បានរងគ្រោះដោយសារតែឆេះរថយន្តសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ មិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ នាល្ងាចថ្ងៃអង្គារ ទី១៥ ខែតុលា ឆ្នាំ២០១៩ ក្នុងពេលដែលជនរងគ្រោះកំពុងត្រួតពិនិត្យបច្ចេកទេស សម្ភារៈសង្គ្រោះក្នុងរថយន្ត។

ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងសុខាភិបាល និង គណកម្មការមន្ទីរពេទ្យ អជ្ញាធរមូលដ្ឋានខណ្ឌ បានចុះអន្តរាគមទាន់ពេលវេលាផងដែរ។ ក្រុមគ្រូពេទ្យកំពុងជួយសង្គ្រោះជនរងគ្រោះ យ៉ាងយកចិត្តទុក្ខដាក់៕ ប្រភព៖ Pheng Vannak News