ឪពុកម្ដាយ​កុមារា​ម្នាក់​បានរិះគន់គ្រូពេទ្យនៅ​ មន្ទីរពេទ្យ​ខេត្ត​បាត់ដំបង​ ក្រោយចាក់ថ្នាំនិងដាក់សេរ៉ូមឲ្យកូនគាត់រហូតខូចថ្លេីមខ្ទេចខ្ទីអស់
សង្គម October 16, 2019 naren khmernote

កាលពីពេលថ្មីៗនេះឪពុកម្តាយរបស់កុមារាកម្សត់មួយរូបបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យ​ខេត្ត​បាត់ដំបង​ ដែលចាក់ថ្នាំកូនគាត់លេីសចំណុះរហូតកូនគាត់ខូចថ្លេីមខ្ទេចខ្ទីអស់រហូតដល់អស់ជីវិត​។​ ដោយយោងតាមគណនីហ្វេសប៊ុកឈ្មោះ Virek Pheakkdey ជាឪពុកម្តាយសរសេររៀបរាប់ថា៖ “កូនប្រុស ប៉ានឹកស្មានមិនដល់ទេកូន កូនប្រុសប៉ា សុខភាពកូនល្អណាស់ចុះហេតុអ្វី ប៉ាសុំទោសពេលកន្លងមកប៉ាមិនបាននៅក្បែរនិងមើលថែកូនប្រុស ចាប់ពីថ្ងៃស្អែកទៅយើងលេងបាននៅជាមួយគ្នាទៀតហើយ។ ហើយក៏សូមផ្ដាំទៅពេទ្យមួយចំនួននៅក្នុងខេត្តបាត់ដំបង កុំធ្វើការយកតែលុយ គួរតែគិតពីអាយុជីវិតមនុស្សម្នាក់ផង”។

ចំណែកឯម្តាយកុមារដែលស្លាប់មានគណនីហ្វេសប៊ុកឈ្មោះ លី សូនីដា ក៏បានរៀបរាប់ថា​ កូនរបស់ខ្លួនគ្រាន់តែក្ដៅខ្លួនធម្មតាសោះ​ ដោយក្ដីបារម្ភក៏យកកូនមកមន្ទីរពេទ្យធំខេត្ត​បាត់ដំបង​ មិនទាន់ដឹងថាឈឺអីផងចាក់យកៗដាក់សេរ៉ូមអោយកូនខ្ញុំ​ ២​ប្លោក​ ក៏ដោះចេញ​ កូនខ្ញុំប្រកាច់ពេទ្យថាមិនអីទេ។​ យ៉ាប់​ខ្លាំង​សុំចេញមិនអោយចេញទេ​ បោះសំដីថា​មិនទាន់ដល់ដំណាក់កាល​ តែដល់ពេលដល់ដំណាក់កាលទៅដល់ពេទ្យសៀមរាបថ្លេីមកូនខ្ញុំខ្ទេចជួយលែងបានទៅហេីយ​។ ខាងលេីនេះជាការរៀបរាប់របស់​ ឪពុកម្ដាយ​កុមារា​ដែល​ស្លាប់​ ។​ យ៉ាងណានេះជាការលើកឡើងរបស់ឪពុកម្តាយកុមារាដែលបានស្លាប់ យេីងមិនទាន់ដឹងថាការពិតយ៉ាងណានោះទេ​ មានតែខាងគ្រូពេទ្យខេត្តបាត់ដំបងទេដែលអាចបំភ្លឺបាន​៕