កាលពីពេលថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គម ដោយតារាសម្តែងអ្នកមីងផល្លារ ត្រូវម្ចាស់ផ្ទះចាក់សោរមិនអោយចូលដោយសារអត់បង់ថ្លៃផ្ទះអោយគេ រហូតវិះនឹងលោតទឹកសម្លាប់ខ្លួន។ យោងតាមសម្តីរបស់លោក អ៊ឹម ជីវ៉ា បានឲ្យដឹងថាតារាសម្តែងអ្នកមីងផល្លារ ជាតារាសម្តែងជើងចាស់ ដែលទទួលបានការគាំទ្រពីទស្សនិកជន ដោយអ្នកមីងតែងតែថតខ្សែភាពយន្តជាច្រើនរឿងរាប់មិនអស់ ភាគច្រើនដើរតួជាម្តាយ មេដោះ អ្នកបំរើ ជាដើម។

ក្នុងនោះក៏មានតារាសម្តែងលោក ស្រេន វុធថា បានទម្លាយថាតារាសម្តែងជើងចាស់រូបនេះពិតជាលំបាក ពេលខ្លះទៅថតសឹងមិនមានលុយជិះម៉ូតូឌុបទៅថតផង។ ខណៈដែលមានជីវភាពខ្វះខាត តារាសម្តែងជើងចាស់អ្នកមីង ផល្លា សព្វថ្ងៃនេះមានជំងឺខ្នង ហើយខ្វះថវិការហូតគ្មានលុយបងថ្លៃផ្ទះជួលដែលគាត់រស់នៅរាល់ថ្ងៃទើបម្ចាស់ផ្ទះគេចាក់សោរមិនអោយចូលរស់នៅទៀត ព្រោះមិនបានបង់លុយគេ៣ ទៅ ៤ ខែមកហើយ ចំណែកការងារសិល្បៈរបស់អ្នកមីង ក៏ធ្លាក់ចុះមិនសូវមានគេហៅអោយថតទៀតឡើយ។ ដោយតារាសម្តែង ស្រេន វុធថា បានសំណូមពរឲ្យបងប្អូនអ្នកសិល្បៈសូមកុំមើលរំលងគាត់អី ជួយដល់គាត់ផង ដោយនេះជាលេខទូរស័ព្ទរបស់អ្នកមីងផល្លារ 0967772990៕ ប្រភព៖ ស្រេន វុធថា /អ៊ឹម ជីវ៉ា