អាណិតណាស់! ជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យជើងខាងធ្វេងដើរមិនរួច តែខំប្រឹងដើររើសអេតចាយ និងសម្រួលចរាចរណ៍គ្រាន់បានថវិកាតិចតួច ទុកចិញ្ចឹមភរិយាដែលមានបញ្ហាស្មារតី
សង្គម October 16, 2019 sovann khmernote

កាលពីពេលថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនូវសកម្មភាពបុរសម្នាក់ជាមានរបួសជើងខាងឆ្វេងធ្ងន់ធ្ងរ តែមានចិត្តដោយបានសម្រួលចរាចរណ៍ដែលកំពុងមមាញឹកនៅម្តុំផ្សារសុវណ្ណា។ បុរសរូបនេះមានឈ្មោះ រ៉េត សុខា បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យរបួសជើងខាងធ្វេងធ្ងន់ធ្ងរ ដោយជីវភាពខ្វះខាតទុករបួសចោលមិនទៅធ្វើការព្យាបាល ដោយសព្វថ្ងៃនេះបុរសកម្សត់នេះដើររើសអេតចាយ និងសម្រួលចរាចរណ៍ គ្រាន់បានថវិកាតិចតួចទុកចិញ្ចឹមភរិយាដែលមានបញ្ហាស្មារតី។

នេះបើយោងតាមគណនីហ្វេសប៊ុក Soy Chan Thany បានសរសេររៀបរាប់ថា៖ “តាំងនាមជំនួសមុខលោកពូ​ រ៉េត​ សុខា​ នាងខ្ញុំសូមអំពាវនាវដល់សប្បុរសជនតូចធំ លោកឧកញ៉ា ឌួង​ ឆាយ​ លោកឧកញ៉ា ទៀ​ វិចិត្រ​ លោកឧកញ៉ា​ ឡេង​ ណាវ៉ាត់ត្រា ។ សូមជួយឧបត្ថម្ភជាថវិកា​ សម្ភារៈ ឬគ្រឿងឧបភោគ​ បរិភោគដល់គ្រួសាររបស់លោកពូ​ដោយគ្រួសារគាត់ទីពឹងលេីតែគាត់ម្នាក់ទេ​ដែលជាអ្នករកចិញ្ចឹម​ ដោយរេីសអេតចាយផង​ និងជួយសំរួលចរាចរណ៍ដល់បងប្អូនផង​ គ្រាន់បានថវិកាតិចតួចមកចិញ្ចឹមប្រពន្ធដែលមិនសូវគ្រប់។ ទោះជាជេីងគាត់ដេីរបានតែមួយចំហៀងក៏ដោយ ក៏ទឹកចិត្តដ៏ធំធេងរបស់គាត់មានចំពោះបងប្អូនគឺបរិសុទ្ធណាស់​ គាត់និយាយថា”​ គាត់មិនចង់ឃេីញបងប្អូនប្រជាជនខ្មែរ​មានវិប្បដិសារីដូចគាត់ទេ ជេីងគាត់ខូចដោយគ្រោះថ្នាក់ចរាចរណ៍ ដោយគ្មានថវិកាគ្រប់គ្រាន់និងព្យាបាលទេីបបែបនេះ​។ ដូចនេះគាត់សូម​ សំណូមពរដល់អ្នកធ្វេីដំណេីរទាំងអស់គួរប្រយ័ត្នគ្រប់នាទីទាំងអស់”។ ដោយក្តីអាណិត​ អាសូរដល់លោកពូ​ សូមសប្បុរសជន​ និងលោកឧកញ៉ាសូមឧបត្ថម្ភដល់លោកពូផ្ទាល់​ រឺ​ លេខនាងខ្ញុំផ្ទាល់096​ 37​ 89​ 596​ ដេីម្បីកែប្រែជីវិតបុរសកំសត់ម្នាក់នេះផង”៕