កម្ពុជា បង្ហាញឈុតតំណាងជាតិ “ទេពរំដួល” ក្នុងកម្មវិធី Miss Earth 2019 ប៉ុន្តែសោកស្តាយឈុតនេះមិនបានឈ្នះមេដាយក្នុងការប្រកួត
សិល្បៈ October 16, 2019 naren khmernote

កាលពីពេលថ្មីៗនេះ កម្មវិធីប្រកួតសម្រស់ Miss Earth បានឈានដល់វគ្គប្រកួតឈុតតំណាងជាតិហើយ ដោយបវកញ្ញាទាំង៨៥ប្រទេស បានធ្វើការដើរបង្ហាញនូវឈុតតំណាងជាតិរបស់ខ្លួន។ ក្នុងនោះផងដែរបវកញ្ញាភពផែនដីកម្ពុជា ក៏បានដើរបង្ហាញនូវឈុត “ទេពរំដួល” ឬ “ទេពធីតាផ្ការំដួល” ដោយផ្ការំដួលដែលមើលទៅរឹងមាំ តែទន់រលាស់នេះ គឺជា ” គុណតម្លៃដ៏វិសេសនៃនារីខ្មែរ ” ដែលទន់ភ្លន់ តែពុំទន់ជ្រាយ ក៏ទើបនាំឱ្យការតុបតែងកាយ ជាវិសេស គឺការធ្វើសក់រលាស់ដូចទងភ្ញី និង ឱ្យកាន់ទងផ្កា ដោយយកតាមលំនាំ ” ទេពអប្សរា ” ដែលជានិមិត្តសញ្ញានៃព្រះរាជាណាចក្រកម្ពុជា ។

យ៉ាងណាមិញមិញក្រោយពីការប្រកួតអ្នកឈ្នះមេដាយ Best in National Costume ប៉ែកទ្វីបអាស៊ី និងអូសេអានី បានទៅលើ ប្រទេសម៉ុងហ្គោលី (មេដាយមាស), ហ្វីលីពីន (មេដាយប្រាក់) និង វៀតណាម (មេដាយសំរិទ្ធ)។

ប៉ែកខាងទ្វីបអាហ្វ្រិក បានទៅលើ ប្រទេស កេនយ៉ា (មេដាយមាស), ហ្សំបៀ (មេដាយប្រាក់)និង នីហ្សេរីយ៉ា (មេដាយសំរិទ្ធ) ។

ចំណែកទ្វីបអាមេរិក មេដាយមាស បានទៅលើប្រទេស ឈីលី, មេដាយប្រាក់ បានទៅលើប្រទេស ប៉ាណាម៉ា និង មេដាយសំរិទ្ធ បានទៅលើប្រទេស ប៉េរ៉ូ។

ចំណែកទ្វីបអ៊ឺរ៉ុប មេដាយមាស បានទៅលើប្រទេសអេស្ប៉ាញ, មេដាយប្រាក់ បានទៅលើសាធារណរដ្ឋ​ឆែក និង មេដាយសំរិទ្ធ បានទៅលើប្រទេស គ្រីមៀ។