អីយ៉ាស់! អ៊ីណូ និង ម៉ាក សែនសូនីតា បង្ហាញភាពផ្អែមល្ហែមខ្លាំង ក្នុងពេលថត MV បទចម្រៀងថ្មី
សិល្បៈ October 16, 2019 sovann khmernote

តារាចម្រៀងសម្លេងធ្ងន់លោក អ៊ីណូ ដែលបងប្អូនភាគច្រើនបានស្គាល់តាមរយៈបទ «អូនកុំយំ» ជាបទដែលបានសាងកេរ្តិ៏ឈ្មោះដ៏ល្បីរន្ទឺ ជាពិសេសពីសំណាក់បងប្អូនយុវវ័យ។ ដោយគេសង្កេតឃើញថាលោក​ អ៊ីណូ ហាក់ខិតខំប្រឹងប្រែងរិះរកស្ទាយន៍ថ្មីៗ ដើម្បីបម្រើជូនបងប្អូនប្រិយមិត្តកម្សាន្ត ដូចជាថ្មីៗនេះលោកអ៊ីណូបានបញ្ចេញវីដេអូការហាត់រាំ បទថ្មីជាមួយក្បាច់រាំថ្មីប្លែក។

ថ្មីៗនេះលោកក៏បានបង្ហាញភាពស្និទ្ធស្នាលជាមួយនឹងតារាសម្តែង ម៉ាក សែនសូនីតា ដោយធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើលជាខ្លាំងចំពោះភាពផ្អែមល្ហែមរបស់តារាសម្តែង និងតារាចម្រៀងមួយគូនេះជាពិសេសពេលអ្នកទាំងពីរស្ថិតនៅក្នុងឈុតកូនកម្លោះ​កូនក្រមុំ (ឈុតអាពាហ៍ពិពាហ៍)។ យ៉ាងណាមិញលោក អ៊ីណូ ក៏បានបញ្ជាក់ថាឈុតឆាកផ្អែមល្ហែមនេះសុទ្ធសឹងតែ ការសម្តែង MV បទចម្រៀងថ្មី តារាប្រុសរូបនេះក៏មិនបានបង្ហើបនូវចំណងជើងបទចម្រៀងឡើយ មានតែរង់ចាំការចេញ MV ជាផ្លូវការចង់ដឹងថាបទចម្រៀងពីរោះ និងការសម្តែងទាក់ទាញប៉ុណ្ណា៕ តោះមកមើលរូបភាពនៅខាងក្រោមនេះ៖