កាលពីពេលថ្មីៗនេះស្ថានីយទូរទស្សន៍ GMM TV បានប្រកាសជាផ្លូវការនូវគម្រោងទិញសិទ្ធិរឿងភាគកូរ៉េ‘Boys Over Flowers’ (F4) ដោយផលិតឡើងវិញជារឿងភាគថៃ។ យោងតាមប្រភពច្បាស់ការបានឲ្យដឹងថា ការផលិតឡើងវិញជា Version ថៃនេះ នឹងចាប់ផ្តើមនៅឆ្នាំ២០២០ ហើយសំរាប់តួសម្តែងនៅមិនទាន់បង្ហាញនូវឡើយ។ ប៉ុន្តែក្រោយពីការប្រកាសនេះរួចមក គម្រោងថតរឿង‘Boys Over Flowers’ (F4) ជា version ថៃនេះបានឡើងលេខ១ នៅលើTwitter របស់ថៃ ហើយអ្នកគាំទ្របានរំពឹងទុកនូវតារាសម្តែង ដែលពួកគេចង់ឲ្យសម្តែងខ្សែភាពយន្តដ៏ល្បីនេះ។

តួឯកប្រុស Go Jun Pyo សម្តែងដោយ Tor Thanapob, តួ​ឯកស្រី Geum Jan Di តារាស្រីដែលអ្នកគាំទ្រចង់ឲ្យសម្តែងមាន Pattie Ungsumalynn, Frung Narikul, Puimek Napasorn និង Mild Lapassalan ។ តួ Yoo Ji Hoo តារាប្រុសដែលអ្នកគាំទ្រចង់ឲ្យសម្តែងមាន Jaylerr Krissanapoom, Lee Thanat និង Bright Vachirawit, តារាសម្តែងជា តួSo Yi-Jung មាន Ice Pariss និង Jackie Jackrin ចុងក្រោយ តារាសម្តែងជាតួ​Song Woo-Bin មាន Ryu Vachirawich និង Porsche Sivakorn៕