នេះហើយជ័យលាភីនិទ្ទេស A មកពីខេត្តព្រះសីហនុ ដែលទទួលបាន លំដាប់ពិន្ទុ 100.000 ខ្ពស់ជាងគេ បាក់ឌុបឆ្នាំ2019

សម្រាប់លទ្ធផលនៃការប្រលងមធ្យមសិក្សាទុតិយភូមិចំណេះ​ទូទៅ និងបំពេញវិជ្ជា ឬហៅថា បាក់ឌុប សម័យប្រឡង៖ ១៩ សីហា ២០១៩ មានបេក្ខជនម្នាក់ ដែលទទួលបានលំដាប់ពិន្ទុ 100.00 (និទ្ទេស A) ក្នុងចំណោមបេក្ខជនបេក្ខនារី ដែលទទួលបាននិទ្ទេស A ចំនួន ៤៤៣នាក់ គឺបេក្ខជន សៀង ស៊ីផាត់ ជាសិស្សមកពីវិទ្យាល័យក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលនិទ្ទេសតាមមុខវិជ្ជាមានដូចតទៅ គណិតវិទ្យា A អក្សរសាស្ត្រខ្មែរ B ជីវវិទ្យា A ប្រវត្តិវិទ្យា A គីមីវិទ្យា A រូបវិទ្យា A ភាសាបរទេស B។

បន្ទាប់ពីទទួលបានលទ្ធផលនេះ បេក្ខជន សៀង ស៊ីផាត់ បានបង្ហាញអារម្មណ៍រំភើបយ៉ាងដូច្នេះថា​ ៖ “ទីបំផុតបានសម្រេចក្តីប្រាថ្នាហើយ ស្ទើរមិនជឿថាខ្លួនឯងធ្វើបានទេខ្ញុំធ្វើបានហើយលោកគ្រូអ្នកគ្រូ”៕ ប្រភព៖ រៀនគណិតវិទ្យា

Written By

sovann khmernote