ដំណឹងល្អ! អភិបាលរាជធានីភ្នំពេញ នឹងឧបត្ថម្ភជាកញ្ចប់ថវិកាគាំទ្រសកម្មភាពក្រុមយុវជនសំរាម ដើម្បីឲ្យខណ្ឌចំការមនក្លាយជាខណ្ឌគំរូ

ទីបំផុតយុវជនសំរាមបានប្រកាសនូវដំណឹងល្អមួយថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានគាំទ្រនូវគំរោងរបស់យុវជនសំរាម ដោយឲ្យខណ្ឌចំការមនក្លាយជាខណ្ឌគំរូ ពោលគឺក្លាយជាតំបន់ដែលគ្មានសំរាម។ អ្វីដែលពិសេសនោះឯកឧត្តម ឃួង ស្រេង នឹងឧបត្ថម្ភដល់យុវជនសំរាមនូវកញ្ចប់ថវិកា សំរាប់ការធ្វើបេសសកម្ម និងយុទ្ធនាការផ្សេង ឲ្យមានប្រសិទ្ធភាព។

នេះបើយោងតាមការបង្ហោះរបស់ហ្វេសប៊ុកផេក យុវជនសំរាម បានរៀបរាប់ឲ្យដឹងថា៖ “ព័ត៌មានដែលបងប្អូនរង់ចាំបានមកដល់ហើយ លោកអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកពូ ឃួង ស្រេង បានយល់ព្រមអោយយុវជនយើងរួមដៃសហការគ្នាជាមួយលោកអភិបាលខណ្ឌចំការមន ថេង សុថុល ធ្វើអោយខណ្ឌចំការមនក្លាយជាខណ្ឌគំរូ។ ក្រៅពីគាំទ្រផ្នែកច្បាប់ ឯកឧត្តមបានមានប្រសាសន៍ថា នឹងជួយឧត្ថម្ភ អង្ករ និង កញ្ចប់ថវិកា សំរាប់ធ្វើបេសកកម្ម និង យុទ្ធនាការផ្សេងៗ។ សូមអរគុណដល់ លោកអភិបាលរាជធានីដែលបានគាំទ្រសកម្មភាពក្រុមយើង។ យើងខ្ញុំសន្យាថានឹង ដឹកនាំក្រុមសម្រេចអោយបាននូវភារកិច្ចទាំងឡាយ ដោយមិនប្រើកញ្ចប់ថវិកាជាតិខ្ជះខ្ជាយឡើយ”៕

Written By

sovann khmernote