ដំណឹងល្អ! សត្វទោចកម្សត់នេះ ត្រូវបានដោះលែងហើយ ពេលនេះត្រូវសង្គ្រោះយកទៅចិញ្ចឹមមើលថែនៅសួនសត្វភ្នំតាម៉ៅ
សង្គម October 17, 2019 sovann khmernote

ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនូវវីដេអូ នៃការស្រែកយំដ៏គួរឲ្យអាណិតអាសូររបស់ សត្វទោច ដែលជាប់ច្រវាក់នៅនឹងក។ យ៉ាងណាមិញយោងតាមការបង្ហោះរបស់លោក តាន់​ គឹមសួរ បានឲ្យដឹងថា សត្វទោច នោះត្រូវបានគេដោះលែងហើយ ដោយសត្វទោចនេះនឹងត្រូវយកទៅចិញ្ចឹមមើលថែនៅសួនសត្វភ្នំតាម៉ៅ។

យោងតាមការបង្ហោះរបស់លោក តាន់ គឹមសួរ បានសរសេររៀបរាប់ថា៖ “ដំណឹងល្អ! សត្វទោចនេះត្រូវបានដោះលែងហើយ ហើយឥឡូវនេះកំពុងតែបញ្ជូនទៅមើលថែនៅភ្នំតាម៉ៅ ដូចនេះបងប្អូនអាចទៅលេងវានៅទីនោះបាន សូមអរព្រះគុណព្រះអង្គប៊ុន សាលួត និងសូមអរគុណបងប្រុស ព្រាប សំអល ដែលបានខ្នះខ្នែងក្នុងការជួយសង្គ្រោះសត្វទោចនេះ អរគុណបងប្អូនដែលមានការឈឺឆ្អាល”៕