កម្រងរូបភាពលោក​គ្រូ​ អ្នកគ្រូ ធ្លាប់ជាអ្នករាំរបាំបុរាណលើកតម្កើងវប្បធម៌ជាតិ ហើយពេលនេះប្រឹងប្រែងផ្ទេរចំណេះដឹងដល់សិស្សជំនាន់ក្រោយ
សិល្បៈ October 17, 2019 sovann khmernote

កម្ពុជា ជាប្រទេសមានវប្បធម៌ដ៍សំបូរបែប មានច្រើនទម្រង់​ ជាពិសេសផ្នែករបាំបុរាណតែម្តង ដោយពីមួយជំនាន់ទៅមួយជំនាន់ចាស់ព្រឹទ្ធាចារ្យខិតខំប្រឹងប្រែងផ្ទេរចំណេះដឹងរបស់ពួកគាត់ផ្នែករបាំបុរាណដល់សិស្សជំនាន់ក្រោយ។ ហេតុនេះហើយថ្មីៗនេះមានចែករំលែកពេញបណ្តាញសង្គមនូវកម្រងរូបភាពសិល្បៈពីមុន​ និងបច្ចុប្បន្ន ដោយលោកគ្រូអ្នកគ្រូពីមុនជាអ្នករាំរបាំ ព្រះរាជទ្រព្យ, របាំអប្សរា ហើយបច្ចុប្បន្ធនេះលោកគ្រូអ្នកគ្រូសុទ្ធសឹងតែមានវ័យចំណាស់ទៅហើយ ប៉ុន្តែលោកតែងតែបង្ហាត់បង្ហាញ តំឡើងស្នាដៃរបាំជាច្រើន ដើម្បីយកទៅបង្ហាត់ឲ្យកូនខ្មែរជំនាន់ក្រោយ  និងយកទៅបង្ហាញដល់លើឆាកអន្តរជាតិ៕ តោះមកទស្សនាកម្រងរូបភាពនៅខាងក្រោមនេះ ប្រភព៖ Hattha ហត្ថា/Colin Grafton

សម្ដេចព្រះរៀមនរោត្តមបុប្ផាទេវី

អ្នកគ្រូ ព្រំ ស៊ីសាផាន្ឋា

ឯកឧត្តម ព្រឿង ឈាង (សិល្បករផ្នែករបាំព្រះរាជទ្រព្យ ឯកទេសតួស្វា)

លោកជំទាវ ម៉ិញ កុសនី

អ្នកគ្រូ ឱម យុវណ្ណា