សាហាវណាស់! ចោរឆក់កាបូបម្នាក់ឆក់ដោយទាំងមនុស្សអូសរាប់សិបម៉ែត្រ (មានវីដេអូ)

វីដេអូខ្លីមួយដែលបង្ហាញថា មានស្រ្តីម្នាក់ត្រូវបានម៉ូតូមួយគ្រឿងបើកអូសនៅលើដងផ្លូវជាច្រើនម៉ែត្រនោះត្រូវបានគេបង្ហោះចូលទៅក្នុងបណ្តាញសង្គមម៉ាឡេស៊ី និងមានការចាប់យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមផងដែរ។ ហេតុការណ៍បានកើតឡើងនៅក្នុងក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ី ហើយវីដេអូត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាពនៅមុខក្រុមហ៊ុនមួយកន្លែង។

តាមរយៈវីដេអូបានគេអាចសន្និដ្ឋានបានថា អ្នកបើកម៉ូតូគឺជាចោរដែលបានឆក់កាបូបរបស់ស្ត្រីរងគ្រោះ ហើយដោយស្រ្តីរងគ្រោះមិនព្រមប្រលេងឲ្យចោរនោះឆក់ទ្រព្យសម្បត្តិរបស់គាត់បានដោយស្រួលនោះ គាត់ក៏ព្យាយាមដណ្ដើមវាមកវិញរហូតត្រូវដួល និងត្រូវម៉ូតូបើកអូសគាត់ជាច្រើនម៉ែត្រតែម្តង។ ចុងក្រោយគេបានឃើញអ្នកបើកម៉ូតូចេញទៅបាត់ ដោយស្រ្តីជនរងគ្រោះនៅរក្សាកាបូបក្នុងដៃគាត់ដដែល។ លោកអ្នកអាចទស្សនាហេតុការណ៍នេះដូចក្នុងវីដេអូខាងក្រោម៖

Written By

SAM