តារាសម្តែង ស៊ិន យូប៊ីន និង ខាត់ វ៉ៃហាំង ស្លៀកឈុតហូលផាមួង តំណាងអោយកម្ពុជា ជាលើកទី២ ចូលរួមក្នុងមហោស្រពភាពយន្ត Silk Road international film festival នៅប្រទេសចិន

តារាសម្តែងកំពុងមានឈ្មោះល្បីល្បាញ កញ្ញា ស៊ិន យូប៊ីន និងលោកខាត់ វ៉ៃហាំង បានបណ្តើរគ្នាចាកចេញទៅប្រទេសចិនដើម្បីតំណាងកម្ពុជាក្នុងការចូលរួមជាលើកទី២ក្នុងកម្មវិធី កម្រាលព្រំក្រហម the 6th Silk Road international film festival នៅទីក្រុង​Fuzhou ខេត្ត​Fujian ប្រទេសចិន​ ដែលមហាស្រពនេះប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែតុលា​ ឆ្នាំ២០១៩។

ក្នុងនោះផងដែលតារាសម្តែង ស៊ិន យូប៊ីន និង ខាត់ វ៉ៃហាំង បានបង្ហាញខ្លួនក្នុងឈុតហូលផាមួងយ៉ាងស្រស់ស្អាត ក្នុងនាមជាអ្នកតំណាងអោយកម្ពុជា ចូលរួមក្នុងមហោស្រពភាពយន្តមួយនេះ ជាមួយនឹង​ក្រុម​ប្រតិភូ​​​មក​ពី​​នាយកដ្ឋាន​ភាពយន្ត​​​​កម្ពុជា។ ដោយ ស៊ិន យូប៊ីន បានសរសេរសារយ៉ាងដូច្នេះថា៖​”In the Opening ceremony Day of Cambodia national exhibition hall ” សូមបញ្ជាក់ថាតារាសម្តែង ស៊ិន យូប៊ីន បានចូលរួមមហាស្រពនេះជាលើក៣ហើយ ខណៈដែលនេះជាលើកទី២ ដោយតារាសម្តែង ស៊ិន យូប៊ីន និង ខាត់ វ៉ៃហាំង បានចូលរួមជាមួយគ្នា៕

Written By

sovann khmernote