អីយ៉ា! Kim Soo Hyun នឹងសម្តែងរឿងភាគថ្មី ដែលអាចនឹងចាក់បញ្ជាំងនៅឆ្នាំក្រោយនេះ

កូរ៉េ៖ តារាសម្តែងលោក Kim Soo Hyun ទំនងអាចជាបង្ហាញខ្លួនជាថ្មីនៅក្នុងរឿងភាគថ្មីបន្ទាប់ពីបញ្ចប់កាតព្វកិច្ចក្នុងជួរទាហាន។ ដោយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩នេះ មានការរាយការណ៍ថា Kim Soo Hyun នឹងត្រូវសម្តែងនៅក្នុងរឿងភាគថ្មីរបស់ទូរទស្សន៍ tvN ដែលមានចំណងជើងថា “Psycho But It Okay” ដែលរឿងភាគនេះនឹងត្រូវបញ្ជាំងនៅពាក់កណ្តាលឆ្នាំ២០២០។

ប្រភពពីភ្នាក់ងារ Keyeast បានបញ្ជាក់ថា រឿង ‘Psycho But It’s Okay’ ជារឿងមួយដែលKim Soo Hyun កំពុងតែពិចារណា។ សូមបញ្ជាក់ផងដែរថាការសម្តែង រឿង‘Psycho But It’s Okay’ ជាការត្រឡប់មកវិញរបស់ Kim Soo Hyun ដែលបានបានខកខានសម្តែងរឿងភាគរយៈពេលជិត៥ឆ្នាំមកហើយ បន្ទាប់ពីរឿងភាគ “Producer” ដែលចេញកាលពីឆ្នាំ២០១៥ យ៉ាងណាមិញថ្មីៗនេះKim Soo Hyun ទើបតែបង្ហាញខ្លួនក្នុងរឿង “Hotel Del Luna” ក្នុងឈុត Credit Scene ដែលលោកដើរតួជាម្ចាស់សណ្ឋាគារថ្មី៕

Written By

sovann khmernote